បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Chris Coons (D-DE) បានប្រាប់អ្នកសារព័ត៌មានគឺលោកស្រី Greta Van Susteren ក្នុងបទសម្ភាសមួយដែលនឹងចាក់ផ្សាយនៅថ្ងៃអាទិត្យថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយបញ្ជូនទាហានអាមេរិកទៅការពារប្រទេសអ៊ុយក្រែននោះ វា“នឹងគ្រាន់តែជាការលះបង់ពួកគេ (ទាហាន) តែប៉ុណ្ណោះ”។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Coonsថា «ខ្ញុំនឹងមិនគាំទ្រការបញ្ជូនទាហានអាមេរិកចូលទៅក្នុងអ៊ុយក្រែន សម្រាប់ជាការឆ្លើយតបចំពោះការលុកលុយរបស់រុស្ស៊ីទេ ពីព្រោះនិយាយដោយត្រង់ទៅ ខ្ញុំគិតថាយើងនឹងលះបង់ពួកគេ។ ខ្ញុំគិតថា រុស្សីនឹងកើនឡើងយ៉ាងខ្លាំង»។
ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែការចោទប្រកាន់ថា ទាហានរុស្ស៊ីជាង ១០០ ០០០ នាក់ត្រូវបានប្រមូលផ្តុំនៅតាមព្រំដែននៃប្រទេសទាំងពីររុស្ស៊ីអ៊ុយក្រែន។
លោកបន្ថែមថា «ខ្ញុំគិតថា យើងគួរតែផ្តល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីសម្ព័ន្ធមិត្តណាតូរបស់យើងដែលនៅជាប់នឹងអ៊ុយក្រែនភ្លាមៗ»៕ប្រែសម្រួលៈ ណៃ តុលា