កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៦ ខែមករា ទីភ្នាក់ងាររបស់ Hyolyn Bridge បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ បង្ហាញថា នាង Hyolyn នឹងផ្អាកសកម្មភាពរបស់នាង នាពេលនេះ បន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ Bridgeជាផ្លូវការថា កាលថ្ងៃទី ២៥ ខែមករា សិល្បករក្រុមហ៊ុនរបស់យើង Hyolyn កំពុងរង់ចាំការថតរឿង ‘Yoo Hee Yeol’s Sketchbook’ របស់ KBS2TV នៅពេលនេះ នាងត្រូវបានគេជូនដំណឹងថា នាងមានករណីវិជ្ជមានមេរោគ COVID-19 ។ នាងបានបញ្ឈប់រាល់សកម្មភាព របស់នាងភ្លាមៗ ហើយបានធ្វើតេស្តិ៍ PCR ។
កាលល្ងាចថ្ងៃទី ២៦ ខែមករា នាងបានទទួលលទ្ធផលតេស្តិ៍វិជ្ជមាន ហើយបុគ្គលិក ដែលនៅជាមួយនាងទាំងអស់ ទទួលបានលទ្ធផលអវិជ្ជមាន។ នាងHyolyn បានលុបចោលកាលវិភាគ នាពេលខាងមុខរបស់នាង ហើយបច្ចុប្បន្នកំពុងចាត់វិធានការចាំបាច់ ស្របតាមគោលការណ៍ណែនាំ អំពីការដាក់ឲ្យនៅដាច់ពីគេ។
នាង Hyolyn បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី២ ប៉ុន្តែបានទទួលលទ្ធផលតេស្តិ៍វិជ្ជមាន ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ Hyolyn បានចូលរួមក្នុងការថតរឿង ‘Double Trouble’ បន្ទាប់ពីធ្វើតេស្តិ៍លទ្ធផលអវិជ្ជមាន។
នាងក៏ទទួលបានលទ្ធផលអវិជ្ជមាន ពីឧបករណ៍ធ្វើតេស្តិ៍រោគវិនិច្ឆ័យដោយខ្លួនឯង នៅខាងក្នុងរថយន្ត មុនពេលចូលរួមក្នុងការថតរឿង ‘Yoo Hee Yeol’s Sketchbook’។
ទោះយ៉ាងណាក៏ដោយ ខណៈពេលដែលនៅក្នុងបន្ទប់រង់ចាំ មុនពេលថត នាងត្រូវបានគេជូនដំណឹង អំពីទំនាក់ទំនងជិតស្និទ្ធរបស់នាង និងបញ្ឈប់សកម្មភាព របស់នាងទាំងអស់៕ ដោយ៖លី ភីលីព