បើយោងតាមអ្នកវិទ្យាសាស្ត្រនៅប៉ែកបូព៌ា បានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ រហូតដល់ ៥ ទៅ ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែ ពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណ ជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។
ការទទួលទានម្ទេសប្លោក អាចជួយបង្កើនចំណង់អាហារ ជួយរំលាយអាហារ ការពារបញ្ហាទល់លាមក ជាពិសេសវាអាចសម្លាប់ កោសិកាមហារីកតែម្តង។ ដូច្នេះម្ទេសប្លោក បានក្លាយទៅជាអាហារ ដ៏ពេញនិយមបំផុត ដែលត្រូវបានគេប្រើសម្រាប់ កែច្នៃធ្វើជាអាហារផ្សេងៗ។
ហេតុអ្វីបានជាម្ទេសប្លោក មានសមត្ថភាពប្រឆាំងនឹង កោសិកាមហារីក?
ម្ទេសប្លោក មានផ្ទុកសារធាតុ Capsaicin ដែលត្រូវបានគេចាត់ទុកជា សារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាង ដែលអាចជួយការពារ ពីការបំផ្លាញកោសិកា បញ្ឈប់ដំណើរការបែងចែកកោសិកា និងការរំលាយកោសិកា អំឡុងពេលជំងឺមហារីក កំពុងតែលូតលាស់។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយការ លូតលាស់របស់កោសិកាមហារីក ចំពោះអ្នកមានជំងឺផងដែរ។
ប៉ុណ្នឹងមិនទាន់អស់គុណ ប្រយោជន៍របស់វានៅឡើងទេ ក្រៅពីការពារជំងឺមហារីក ម្ទេសប្លោក អាចជួយ កាត់បន្ថយអាការគ្រុនក្តៅ និងការឈឺចាប់, បង្កើនចំណង់អាហារ, ជំរុញដល់ការរំលាយអាហារ, កាបន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងក្នុងឈាម, បង្ការ និងព្យាបាលជំងឺឈាម…៕