សិល្បៈ និង កម្សាន្ត

នាង Jang Won Young ស្វាគមន៍អ្នកគាំទ្រ របស់នាងក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដោយបង្ហាញពីភាព ឆើតឆាយរបស់នាង

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Jang Won Young សមាជិកក្រុម តារាចម្រៀងកូរ៉េខាងត្បូង IVE បានបង្ហាញពីសម្រស់ ដ៏ឆើតឆាយរបស់នាង ដោយស្លៀកឈុត Hanbok ប្រពៃណីប្រទេសកូរ៉េ ។

កាលពីថ្ងៃទី១ ខែកុម្ភៈ នាង Jang Won Young បានបង្ហោះ នៅលើ Instagram Story របស់នាង រូបថតចំនួន២សន្លឹក ជូនពរអ្នកគាំទ្ររបស់នាង សម្រាប់ឆ្នាំថ្មីតាមច័ន្ទគតិ ។ នាងបានសរសេរក្នុងចំណងជើងថា “សួស្ដីឆ្នាំថ្មី” និងបង្ហាញសម្រស់របស់នាង ក្នុងឈុត Hanbok ពណ៌ផ្កាឈូកស្រាល។
កាលពីដើមថ្ងៃទី ៣១ ខែមករា IVE ក៏បានបង្ហោះរូបថតពាក់ Hanbok ដើម្បីផ្ញើសារជូនពរឆ្នាំថ្មីដល់អ្នកគាំទ្រ របស់ពួកគេ សម្រាប់ឆ្នាំ ២0២២ ។
Jang Won Young ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពដ៏ គួរឲ្យស្រឡាញ់របស់នាង ជាមួយនឹងភាពទន់ភ្លន់ពី Hanbok ដ៏ឆើតឆាយ។ ទន្ទឹមនឹងនេះដែរ នាង Jang Won Young ទទួលបានអ្នកគាំទ្រ យ៉ាងច្រើនតាមរយៈកម្មវិធី Mnet ‘Produce 48’ ជាកន្លែងដែលនាងត្រូវ បានជ្រើសរើសឲ្យបង្ហាញខ្លួន ជាមួយនឹងក្រុមគម្រោង IZ*ONE ។

បន្ទាប់មកនៅក្នុងខែធ្នូឆ្នាំមុន នាងបានបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុម IVE ។ ក្រុមតារាចម្រៀងស្រី IVE បានបង្កើតកំណត់ត្រារួចហើយ ហើយបានក្លាយជាក្រុមនារីថ្មី ដែលរំពឹងទុកបំផុតនៅឆ្នាំ ២0២២ ៕ដោយ៖លី ភីលីព

Most Popular

To Top