ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ អ៊ីស្រាអ៊ែល នឹងបំពេញទស្សនកិច្ច នៅតួកគីក្នុងខែមិនា

បរទេស ៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសថាប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Isaac Herzog នឹងបំពេញទស្សនកិច្ចមកកាន់ ប្រទេសតួកគី នៅក្នុងពាក់កណ្តាល ខែមិនាខាងមុខនេះ ហើយបញ្ជាក់ថា វាគឺជាកិច្ចខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគី ។

លោក Erdogan ដែលបានថ្លែងប្រាប់ទៅកាន់ក្រុម អ្នកកាសែតនៅឯអាកាសយានដ្ឋាន Esenboga ទីក្រុង Ankara នោះបានបញ្ជាក់ទៀតថា ៖នៅក្នុងដំណើរទស្សនកិច្ចលើកនេះពួកយើងនឹងខិតខំ ដើម្បីអាចបង្កើតនូវទំនាក់ទំនងទ្វេភាគីឡើងវិញ នៅក្នុងរូបរាងខុសប្លែកមួយដើម្បីអនាគត។

ជាលទ្ធផលដំណាក់ កាលដំបូងនេះ អ៊ីស្រាអ៊ែលគឺបានបញ្ជូនភ្នាក់ងារ តំណាងពិសេសរបស់ខ្លួនជាច្រើននាក់ មកដល់ប្រទេសតួកគីរួចរាល់ ហើយហើយ លោក Erdogan បានបញ្ជាក់ដែរថា ប្រេសិតពិសេស របស់តួកគី ក៏បានរៀបចំផែនការ ក្នុងការ បំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអ៊ែលផងដែរ ឲ្យបានមុនដំណើរទស្សនកិច្ចរបស់លោក Herzog ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top