អតីតកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានបង្ហើបថា លោកនឹងធ្វើដំណើរទៅជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ទៅប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០២២នៅកាតា។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man City និង Barcelona រូបនេះត្រូវបានគេដឹងទៀតដែរថា នឹងក្លាយទៅជាផែនការដ៏សំខាន់ និងផ្នែកដែលមិនអាចខ្វះបានឡើយ ជាមួយនឹងគ្រូបង្វឹកលោក Lionel Scaloni។
Aguero បាននិយាយថា គាត់នឹងធ្វើដំណើរទៅកាន់កាតា នៅក្នុងឆ្នាំនេះជាមួយនឹង ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងនាមជាគ្រូបង្វឹកផ្នែកណាមួយ របស់ក្រុមទាំងដែលគាត់ មានវ័យទើបតែ៣៣ឆ្នាំ និងមិនធ្លាប់មានបទពិសោធជាគ្រូបង្វឹកពីមុនមកក្តី៕
ប្រែសម្រួល៖ស៊ុនលី