ប្លែកៗ

ខឹង​បុគ្គលិក​ផ្សារ​ទំនើប​​ ស្ដី​ឲ្យ​រឿង​គ្មាន​ម៉ាស​ ស្ត្រី​ម្នាក់​បាន​ធ្វើ​រឿង​ហួស​ចិត្ត​មួយ​​

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ព្រមាន​បណ្ដេញ​ចេញ​ ពី​ផ្សារ​ទំនើប​មួយ​ឈ្មោះ​ Pick n Pay ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង នាង​ចូល​ទៅ​ទិញ​ឥវ៉ាន់​ ដោយ​គ្មាន​ម៉ាស​ការពារ​កូវីដ​.១៩។

ក្រោយ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​ នាង​ត្រូវ​បុគ្គលិក​ និង​សន្តិសុខ​ស្ដី​ឲ្យ​ធ្វើ​ឲ្យ​ប៉ះ​សម្ដី​គ្នា​មួយ​ប្រាវ​ ហើយ​ស្ត្រី​នេះ​ក៏​ស្រាតខោ​ទ្រនាប់​ យក​មក​ពាក់​ធ្វើ​​ម៉ាស់​ជំនួស​តែម្តង​។​ ​​សកម្មភាព​របស់​នារី​វ័យ​កណ្ដាលនោះ​ ត្រូវ​បាន​គេ​ថត​ជាប់​ក្នុង​វីដេអូ​ឃ្លីប​ រយៈ​ពេល​ជាង​១​នាទី។​

ក្រោយ​យក​ខោ​ទ្រនាប់​ធ្វើ​ម៉ាស​រួច​នាង​ បាន​លើក​មេ​ដៃ​ ដាក់​សន្តិសុខ​ និង​បុគ្គលិក​ក្នុង​ហាង ហើយ​បោះ​ពាក្យ​ដាក់​ថា៖ “ប៉ុណ្ណឹង​សប្បាយ​ចិត្ត​ ឬ​នៅ?”។ ដោយ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ ហើយ​ប៉ះពាល់​ដោយ​ភ្ញៀវ​ដទៃ​ បុគ្គលិក​ក៏​គិត​លុយ​ ហើយ​ឲ្យ​ស្ត្រី​រូប​នោះ​ចាកចេញ​៕ Source: Sabay

Most Popular

To Top