អតីតកីឡាករមិត្តរួមក្លឹប AT Madrid ម្នាក់នៅសប្តាហ៍នេះ បានអះអាងថាទាំងក្លឹបនិងរូបគាត់ផ្ទាល់ មិនបានដែលគិតទេថា កីឡាករអង់គ្លេស Kieran Trippier នឹងសម្រេចចិត្តក្នុងការចាកចេញពីក្លឹប ទៅចូលរួមជាមួយនឹង Newcastle នោះទេ។
កីឡាករខ្សែការពារ Stefan Savic បានសារភាពថា ការចាកចេញរបស់ខ្សែការពាររូបនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងក្រុមអេស្បាញនេះ ទាំងដែលក្លឹបទើបតែបាន សម្របខ្លួនបានយ៉ាងល្អជាមួយនឹងគ្នា មួយរយៈចុងក្រោយ។
Trippier បានក្លាយទៅជាកីឡាករ ចំណូលថ្មីដំបូងរបស់ក្លឹប Newcastle កាលពីខែមករាជាមួយនឹងតម្លៃខ្លួន ប្រមាណជា១២លានផោន ហើយបានបង្ហាញស្នាដៃបានយ៉ាងល្អ នៅអង់គ្លេសក្នុងពេលចាប់ផ្តើម តែសំណាងមិនល្អ បែរជាបានទទួលរងរបួសធ្ងន់ធ្ងរទៅវិញ មិនទាន់អាចវិលត្រឡប់ ទៅជួយក្លឹបវិញបាននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី