កីឡា

កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំងឆ្នាំ ២0២២ បន្សល់ទុកនូវមរតក ដ៏សម្បូរបែប និងផ្លែផ្កា

ចិន ៖ របាយការណ៍ជាបន្តបន្ទាប់ដែលមានចំណងជើងថា “កេរ្តិ៍ដំណែល នៃការប្រកួត” China Daily ស្វែងរកការផ្លាស់ប្តូរ ដែលនាំមកប្រទេស ដោយកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ ២0២២ “Beijing 2022 Winter Olympics” ជាផ្នែកដំបូងនៃស៊េរី យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ជាមួយនឹងមេដាយចុងក្រោយ ត្រូវបានប្រគល់ជូន កុមារច្រៀង រាំ និងកាន់ចង្កៀងគោមរាងជាផ្កាព្រិល អណ្តាតភ្លើងអូឡាំពិក ត្រូវបានពន្លត់ ខណៈ Beijing 2022 ខិតជិតមកដល់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកួតជាង២សប្តាហ៍ ។ មុននឹងប្រកាសពីការបិទជាផ្លូវការនៃកីឡាអូឡាំពិក រដូវរងា ប្រធានគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ លោក Thomas Bach បានពណ៌នាការប្រកួតនេះថា ពិតជាពិសេស ដែលអាចធ្វើទៅបានតែ ដោយសារម្ចាស់ផ្ទះដ៏សប្បុរស របស់យើង គឺប្រជាជនចិន ។

ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាលើកទី ២៤គឺជាជោគជ័យដ៏ធំធេង សម្រាប់ប្រទេសម្ចាស់ផ្ទះ មិនត្រឹមតែដោយសារ តែប្រទេសចិនដណ្តើម បានមេដាយមាសចំនួន ៩ ជាលទ្ធផលល្អបំផុត មិនធ្លាប់មាននោះទេ ប៉ុន្តែក៏ដោយសារតែការប្រកួតនេះ បានបន្សល់ទុកនូវកេរ្តិ៍ដំណែល ដ៏សម្បូរបែបក្នុងការរៀបចំទស្សនីយភាព កីឡាផងដែរ ។

ប្រធានាធិបតី Xi Jinping បាននិយាយនៅក្នុងសុន្ទរកថាស្វាគមន៍ឥស្សរជនអន្តរជាតិ នៅពិធីជប់លៀងមួយ កាលពីថ្ងៃទី ៥ ខែកុម្ភៈថា ប្រទេសចិនបានធ្វើការរួមចំណែកថ្មីមួយ ចំពោះបុព្វហេតុអូឡាំពិកពិភពលោក តាមរយៈការរៀបចំ សម្រាប់ការ ប្រកួតកីឡារដូវរងា និងការលើកកម្ពស់កីឡារដូវរងា ។ ការរៀបចំព្រឹត្តិការណ៍នេះ បានណែនាំដោយជោគជ័យនូវ សកម្មភាពទឹកកក និងព្រិលដល់សាធារណៈជន និងបានជំរុញមនុស្សជាង ៣00 លាននាក់ឲ្យចូលរួមកីឡារដូវរងា៕ ដោយ៖លី ភីលីព

Most Popular

To Top