អង់គ្លេស ៖ យោងតាមក្រុមហ៊ុន វិភាគ blockchain PeckShield ថា យ៉ាងហោចណាស់ ២៥៤ ថូខឹន ដែលមិនមានមេរោគ ត្រូវបានលួចដោយសារលទ្ធផល នៃការវាយប្រហារ មិនស្គាល់មួយធ្វើឲ្យបាត់បង់ទឹក ប្រាក់រាប់លានដុល្លារ អាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានបញ្ជាក់ថា Hacker ម្នាក់បានលួច NFTs រាប់រយពីមនុស្សរាប់សិបនាក់ នៅលើវេទិកាពាណិជ្ជកម្មដ៏ពេញនិយម OpenSea ។ ការលួចបានជំរុញ ឲ្យមានការភ័យ ខ្លាចនៅក្នុងសហគមន៍រូបិយប័ណ្ណគ្រីបតូ ដែលមនុស្ស ជាច្រើនកំពុងព្យាយាម ដើម្បីទទួល បានប្រាក់ចំណេញដ៏ធំសម្បើម ដោយការវិនិយោគ លើទ្រព្យសម្បត្តិមិនមានការគ្រប់គ្រង យ៉ាងទូលំទូលាយ ។
Devin Finzer បានបញ្ជាក់នៅលើ Twitter ថា ក្រុមហ៊ុនជឿថា Hacker រកបាន ១.៧លានដុល្លារពីការ លក់ token non-fungible (NFTs) ដែលត្រូវបានលួច ប៉ុន្តែបានសង្កត់ធ្ងន់ថា ពាក្យចចាមអារ៉ាមថា នេះគឺជាការ Hack ២00 លានដុល្លារ គឺមិនពិត។ លោក Finzer បាននិយាយថា និមិត្តសញ្ញាមួយចំនួន ត្រូវបានប្រគល់មកវិញ ៕
ដោយ៖លី ភីលីព