ភ្នំពេញ ៖ នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ កញ្ញា ព្រាប ម៉ូនីកា អនុប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា តំណាងឲ្យ ជា ប៊ុនហេង ប្រធានសហព័ន្ធ កីឡាវូស៊ូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល់ សួរសុខទុក និងនាំយកគ្រឿង បរិភោគ ជូនលោកគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីវូស៊ូ ដែលជាក្រុមជម្រើសជាតិ កំពុងហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
កញ្ញា ព្រាប ម៉ូនីកា បានមានប្រសាសន៍ថា កញ្ញាជាអតីតកីឡាការិនីវូស៊ូ កាលនៅរៀន ថ្នាក់វិទ្យាល័យ និងរៀននៅមហាវិទ្យាល័យ បានឆ្លៀតពេលហាត់ហ្វឹកហ្វឺនជាប្រចាំ និងបានចូលរួមការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ ច្រើនដង និងទទួលបានមេដាយ ថ្នាក់ជាតិបន្តបន្ទាប់ និងដោយជាប់រវល់ក្នុងការងារប្រចាំថ្ងៃរច្រើនបានឃ្លាតមួយរយៈ ប៉ុន្តែនៅតែមានការស្រឡាញ់ ចូលចិត្តកីឡាវូស៊ូគ្រប់ពេលវេលា ។ ដោយបានទទួលព័ត៌មានថា ក្រុមកីឡាជម្រើសជាតិ វូស៊ូយើង កំពុងហាត់ហ្វឹកហ្វឺន បិទខ្ទប់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មានការខ្វះខាតអាល់កុល ប្រើប្រាស់ កញ្ញាក៏បានស្វះស្វែង រិះរកជាមួយក្រុមការងារ ដើម្បីបានអាល់កុល និងសម្ភារៈផ្សេងៗ មួយចំនួនជួយក្នុង ឳកាសបន្ទាន់នេះ ។
កញ្ញាអនុប្រធាន បានបន្តថា ដើម្បីជួយសម្រួល ដល់សេចក្តីត្រូវការបន្ទាន់ ដល់ក្រុមកីឡាជម្រើសជាតិ វូស៊ូយើង កំពុងហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលត្រៀមទៅចូលរួមការ ប្រកួតកីឡា SEA GAMES លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែ ឧសភា ឆ្នាំ២០២២ខាងមុខនេះ ។ ឆ្លៀតឱកាសដ៍មានតម្លៃនេះ តាំងនាមតំណាងលោក ជា មុនហេង ប្រធានសហព័ន្ធ កីឡាវូស៊ូកម្ពុជា និងក្នុង នាមនាងខ្ញុំ ជាអនុប្រធានសហព័ន្ធ និងជាអតីតកីឡាការិនីវូស៊ូមួយរូប សូមផ្តល់យោបល់ជូន កីឡាករ-កីឡាការិនីដម្រើសជាតិវូស៊ូយើងថា ត្រូវធ្វើអនា ម័យកីឡាជាប្រចាំ លាងដៃនិងសាប៊ូ ៣កុំ ៣ការពារ ជានិច្ច ដើម្បីមាន សុខភាពល្អ ហ្វឹកហាត់បានល្អ ប្រកួត បានជ័យជម្នះ និងបន្តទៅចូល រួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
តាមកញ្ញាបានដឹង កន្លងមកក្រុមកីឡាជម្រើសជាតិវូស៊ូយើង ធ្លាប់ទទួលបានមេដាយបន្ត បន្ទាប់ក្នុងការប្រកួតកីឡាSEA GAMES ដូចជាឆ្នាំ២០០៩ នៅប្រទេសឡាវ ឆ្នាំ២០១១ នៅប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ ២០១៣ ទទួលបាននៅប្រទេស មីយ៉ាន់ម៉ាជាដើម ដូចនេះសូមកីឡាករ-កីឡាការិនី ជម្រើសជាតិ វូស៊ូយើងទាំង អស់គ្នាស៊ូ ស៊ូ ក្នុងការហ្វឹកហាត់ ស្តាប់ការណែនាំរបស់លោកគ្រូ-អ្នកគ្រូបង្វឹកឈាន ទៅប្រកួតយកជ័យជម្នះ យកមេដាយ ជូនប្រទេសជាតិឲ្យបានតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (N O C C) និង CAMSOC ។
កញ្ញាបន្ថែមទៀតថា សូមថ្លែង អំណរគុណយ៉ាង ជ្រៀលជ្រៅជូនក្រសួងអប់រំ យុវជន និងកីឡាកម្មាធិការជាតិអូឡាំពិកកម្ពុជា (N O C C) និង CAMSOC ដែលតែងតែ យកចិត្តទុក ដាក់ដល់ សហព័ន្ធកីឡាវូស៊ូកម្ពុជា គ្រប់ពេល និងសូមអរគុណលោកប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោកប្រធាន ណ្ឌលហ្វឺនហាត់ បិទខ្ទប់នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ដែលបានអនុញ្ញាតឲ្យនាងខ្ញុំ នាំយកអាល់កុលជូនក្រុមកីឡា ជម្រើសជាតិស៊ូយើង ក្នុងឱកាស នេះ ៕ដោយ៖លី ភីលីព