The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti នឹងក្លាយខ្លួន ទៅជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ក្នុងរយៈពេលខ្លីមួយ នាពេលខាងមុខនេះ ។

ប្រភពដដែលបានបន្តទៀតថា បិសាចក្រហម Man UTD ក្នុងស្ថានភាពនេះ កំពុងតែពិចារណាតំណែងនេះ ទៅឲ្យលោក Ancelotti
ដែលបច្ចុប្បន្នកំពុងតែធ្វើការ ជាមួយនឹងក្លឹបអធិរាជស Real Madrid នៅឡើយនោះ ។
គួរឲ្យដឹងដែរថា កន្លងមកបិសាចក្រហម Man UTD បានធ្វើការព្យាយាមទំនាក់ទំនងជាមួយនឹងគ្រូបង្វឹក អាហ្សង់ទីន លោក Mauricio Pochettino
ឯណោះទេនៅចុងរដូវកាលនេះ ដើម្បីមកជំនួសតំណែង របស់លោក Ralf Rangnick ប៉ុន្តែជឿជាក់ថា ប្រសិនបើមិនជោគជ័យ នោះលោក Ancelotti នឹងក្លាយ ជាគោលដៅបន្ទាប់ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
