កីឡា

របាយការណ៍៖ Premier League គ្រោងនឹងបញ្ចប់កិច្ចសន្យា ផ្សាយរបស់ប្រទេសរុស្ស៊ី

ទីក្រុងឡុងដ៍៖ បើយោងតាមរបាយការណ៍មួយ បានឲ្យដឹងថា Premier League គ្រោងនឹងលុបចោលកិច្ចសន្យា ផ្សាយតាមទូរទស្សន៍របស់ខ្លួន ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នាយកប្រតិបត្តិនៃក្របខណ្ឌ Premier League លោក Richard Masters កាលពីសប្តាហ៍មុនបាននិយាយថា កិច្ចព្រមព្រៀងបច្ចុប្បន្ន ជាមួយប្រទេសរុស្ស៊ី កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារតែការលុកលុយ។ របាយការណ៍ពី Sky Sports និង Daily Telegraph បានអះអាងថា មេធាវីត្រូវបានគេប្រាប់ ឲ្យចាប់ផ្តើមដំណើរការ នៃការបញ្ចប់កិច្ចព្រមព្រៀង ការផ្សាយជាមួយដៃគូរុស្ស៊ី។

ការប្រកាសត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបញ្ជាក់ពីការលុបចោលកិច្ចសន្យានេះ បើទោះបី Premier League បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើស្ថានការណ៍កាលពីថ្ងៃចន្ទក៏ដោយ។ សិទ្ធិទូរទស្សន៍រុស្ស៊ី សម្រាប់រដូវកាល Premier League បច្ចុប្បន្នត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនមួយឈ្មោះថា Rambler ហើយចាក់ផ្សាយនៅលើវេទិកាស្ទ្រីម Okko ។

កិច្ចព្រមព្រៀងនោះ ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ៦ លានផោន (៧.៨ លានដុល្លារ) ក្នុងមួយឆ្នាំទៅ Premier League ។ ទូរទស្សន៍ Match TV គ្រប់គ្រងដោយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom គ្រោងនឹងចាប់ផ្តើមកិច្ចសន្យា រយៈពេលប្រាំមួយឆ្នាំពីឆ្នាំ ២0២២-២៣ ។

ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយរុស្ស៊ីក្នុងគ្រប់វិស័យ គឺស្ថិតនៅក្រោមការត្រួតពិនិត្យ ហើយថ្មីៗនេះ Masters បានប្រាប់ Financial Times Business of Football Summit ថា ទាក់ទងនឹងកិច្ចសន្យាផ្សាយ របស់យើងនៅក្នុងប្រទេសរុស្ស៊ី ច្បាស់ណាស់ថាពួកគេ កំពុងស្ថិតក្រោមការត្រួតពិនិត្យ។ លីគបាល់ទាត់អង់គ្លេសរួមមាន Championship និង Leagues One និង Two ត្រូវបានគេរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀង ផ្សាយរបស់ខ្លួនជាមួយរុស្ស៊ី៕ ដោយ៖លី ភីលីព

Most Popular

To Top