កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តុលាការស្រុក Ulsan បានសម្រេចចិត្តថា តារាសម្តែង នាង Han So Hwee មិនចាំបាច់សង បំណុលម្តាយនាងឡើយ ក្រោយពីនាងបញ្ចេញ អ្នកប្រើប្រាស់គណនីមួយ ក្រោមឈ្មោះ Han So Hwee ។
កាលពីថ្ងៃទី ៨ ខែមីនា ផលិតកម្ម 9ato Entertainment របស់នាង Han So Hwee បានទម្លាយថា តារាស្រីរូបនេះ មិនមានគម្រោងសងបំណុលទៀតទេ ក្នុងនាមម្តាយរបស់នាង ដែលបច្ចុប្បន្នកំពុងត្រូវបានប្តឹង ពីបទក្លែងបន្លំបន្ទាប់ពីប្រើប្រាស់ គណនីមួយក្រោមឈ្មោះ Han So Hwee ។ ទោះបីជាជនរងគ្រោះ A បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងតារាសម្តែងដោយអះអាងថា នាងទទួលខុសត្រូវរួមគ្នាចំពោះបំណុលរបស់ម្តាយនាងក៏ដោយក៏តុលាការស្រុក Ulsan សម្រេចផ្ទុយពីនេះ ។
វាត្រូវបានគេរាយការណ៍ថា សាររបស់ Han So Hwee ទៅកាន់ម្តាយរបស់នាង ដោយនិយាយថា ម៉ាក់ ខ្ញុំនឹងប្រឹងប្រែង ជួយអ្នកក៏ត្រូវ បានគេប្រើប្រឆាំងនឹងនាងផងដែរ ។ តុលាការបាន និយាយថា សារអត្ថបទ របស់ Han So Hwee គ្រាន់តែអំពីការជួយម្តាយរបស់នាង នូវបំណុលដែលមានស្រាប់ ការដែលម្តាយរបស់នាង បានប្រើប្រាស់គណនី Han So Hwee មិនមែនមានន័យថា Han So Hwee ទទួលខុសត្រូវរួមគ្នាចំពោះបំណុលនោះទេ ។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពី Han So Hwee៕ ដោយ៖លី ភីលីព