កីឡា

កីឡាករ Djokovic នឹងចូលប្រកួត Indian Wells ប៉ុន្តែស្ថានភាព មិនច្បាស់លាស់

រដ្ឋកាលីហ្វ័រញ៉ា ៖ អ្នករៀបចំបាននិយាយថា កីឡាករវាយកូនបាល់ Novak Djokovic ត្រូវបានចាប់ឆ្នោត សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ ATP/WTA Indian Wells សប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់ថា តើលោកនឹងចូលរួមក្នុង ការប្រកួតនេះឬយ៉ាងណានោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

សេចក្តីថ្លែងការណ៍ខ្លី មួយពីអ្នករៀបចំការប្រកួតបាននិយាយថា មន្ត្រីកំពុងទាក់ទងជា មួយក្រុមរបស់កីឡាករ Djokovic ដើម្បីកំណត់ថា តើលោកនឹងលេង នៅរដ្ឋកាលីហ្វ័រញ៉ា ឬសូម្បីតែត្រូវបាន អនុញ្ញាត ឲ្យចូលសហរដ្ឋអាមេរិក ដោយសារតែលោកមិនត្រូវបានចាក់ វ៉ាក់សាំងប្រឆាំងនឹងមេរោគ ។

ប្រធានការប្រកួតបាន និយាយថា កីឡាករ Novak Djokovic ស្ថិតនៅក្នុងបញ្ជីឈ្មោះ ការប្រកួត ដូច្នេះហើយ ត្រូវបានដាក់ចូល ទៅក្នុងការចាប់ឆ្នោត នៅថ្ងៃនេះ ។ បច្ចុប្បន្នយើងកំពុងទាក់ទង ជាមួយក្រុមរបស់លោក ប៉ុន្តែវាមិនត្រូវបានកំណត់ថា តើលោកនឹងចូលរួម ក្នុងព្រឹត្តិការណ៍នេះដោយទទួល បានការយល់ព្រមពី CDC ឲ្យចូលប្រទេសឬអត់” ។

Djokovic ជាម្ចាស់ជើងឯកប្រាំសម័យកាលនៅ Indian Wells អ្នករៀបចំ បាននិយាយថា ភស្តុតាងនៃការចាក់វ៉ាក់សាំង ពេញលេញនឹងត្រូវបានទាមទារ សម្រាប់ការចូលទស្សនាទីលានសម្រាប់ការប្រកួតនៅវាលខ្សាច់កាលីហ្វ័រញ៉ា ។ នៅក្រោមបទប្បញ្ញត្តិ របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក អ្នកធ្វើដំណើរមិនមែន សញ្ជាតិអាមេរិកទាំងអស់ចូលសហរដ្ឋអាមេរិកត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ។

កីឡាករ Djokovic ត្រូវបានរារាំង ពីព្រឹត្តិការណ៍ Australian Open ក្នុងខែមករា បន្ទាប់ពីមន្ត្រី បាននិយាយថា លោកមិន បានបំពេញ តាមតម្រូវការសម្រាប់ អ្នកដំណើរ ដែលមិនបានចាក់ថ្នាំ បង្ការព្យាយាមចូលប្រទេស។ ទិដ្ឋាការរបស់ Djokovic ត្រូវបានលុបចោលជាយថា ហេតុ ហើយបន្ទាប់ពីការប្តឹងតវ៉ា តាមផ្លូវច្បាប់ បានបរាជ័យ លោកបានចាកចេញដោយមិនលេង ៕ដោយ៖លី ភីលីព

Most Popular

To Top