មកដល់សប្តាហ៍នេះ គឺកាន់តែច្បាស់ហើយថា កីឡាករ Paul Pogba កំពុងចង់វិលត្រឡប់ ទៅកាន់ទឹកដី Turin វិញយ៉ាងខ្លាំង រួមរស់ជាមួយនឹងក្លឹប Juventus ខណៈដែលពាក្យចចាមអារ៉ាម បានអូសបន្លាយអស់រយៈពេល ជាយូរឆ្នាំមកហើយនោះ។
ក្លឹប Juventus ត្រូវបាន The Goal ចេញផ្សាយថាបានដាក់សំណើ ជាកុងត្រារួចរាល់ហើយទៅកាន់ភ្នាក់ងារ របស់កីឡាករបារាំងរូបនេះ ព្រមទាំងក្លឹបបិសាចក្រហម Man UTD ផងដែរហើយកំពុង ស្ថិតនៅក្នុងតំណាក់កាល រងចាំលទ្ធផលនៅឡើយ។
កីឡាករវ័យ២៨ ឆ្នាំរូបនេះ នៅពេលនេអាច សម្រេចចិត្តជ្រើស យកវិធីក្នុងការចាកចេញពីអង់គ្លេស ទាំងគ្មានតម្លៃខ្លួនឡើយ នារដូវក្តៅខាងមុខ ហើយជឿជាក់ថា គ្មានសញ្ញា នៃការបន្តកុងត្រាថ្មីនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី