កីឡា

Rudiger ព្រមព្រៀងកុងត្រាថ្មី តាំងពីមុនទណ្ឌកម្ម ប៉ុន្តែមិនទាន់ចុះហត្ថលេខា ជាផ្លូវការ

យោងតាមការចេញផ្សាយដោយ The Bild នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានឈានទៅដល់ការ យល់ព្រមពៀង ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Chelsea ហើយក្នុងលក្ខខណ្ឌពាក្យសម្តី ជាមួយនឹងគ្នាប៉ុណ្ណោះ មុនពេលដែលអ្វីៗត្រូវបានចុះ ហត្ថលេខាជាផ្លូវការ ។

ទោះបីជាយ៉ាង ណាក្តីកុងត្រានេះ កំពុងប្រឈមមុខទៅនឹងការ បោះបង់ចោលទៅវិញ ក្រោយពេលដែលបញ្ហាថ្មីៗ ចុងក្រោយនេះរបស់ក្លឹប និងជាពិសេសការប្រកាស ទិញលក់ ក្លឹបទៅឲ្យម្ចាស់ក្លឹបថ្មីនៅមិនទាន់ បានសម្រេចនៅឡើយនោះ ។

ក្លឹបធំៗនៅអង់គ្លេស និងអេស្បាញផងកំពុងចាប់អារម្មណ៍កុងត្រា របស់កីឡាករ Rudiger រូបនេះ ដែលមានទាំងបិសាចក្រហម Man UTD, Real Madrid និងសូម្បីតែក្លឹប PSG ផងដែរ ។

គួរឲ្យដឹងដែរថា ទណ្ឌកម្មប្រឆាំង ទៅនឹងប្រធានក្លឹប ជនជាតិរុស្សី លោក Abrahimovic បានធ្វើឲ្យក្លឹប មិនអាចបន្តកុងត្រាថ្មី មិនអាចដោះដូរកីឡាករថ្មី ព្រមទាំងលក់សំបុត្រ ឬរកប្រាក់ចំណូលទៀតផងនិង ត្រូវរងចាំរហូតដល់ មានការទិញលក់ក្លឹបជូនម្ចាស់ក្លឹបថ្មីជាមុនសិន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top