Event

ការ​គ្រប់គ្រង​ឧបករណ៍​ឌីជីថល ការ​រឹតត្បឹតអាយុ និងការ​រឹតបន្ដឹង​​ការ​ចូល​ប្រើប្រាស់​ ជួយឱ្យសហគមន៍ TikTok អនឡាញ​​​ដោយ​​សុវត្ថិភាព​

TikTok ដែលជា​ភ្លែតហ្វម​​ផ្ដោត​លើ​វីដេអូ​ខ្លីៗ ​ដោយ​មាន​បេសកកម្ម​លើក​ទឹកចិត្ដ​ឱ្យ​មានការ​បង្កើត​ភាព​ច្នៃ​ប្រឌិត បាន​ប្រើប្រាស់​មុខងារ​គ្រប់គ្រង​​ឧបករណ៍​ឌីជីថល មុខងារ​​​​រឹតត្បឹតអាយុ និងការ​រឹតបន្ដឹង​​ការចូល​ប្រើ​ប្រាស់ ដើម្បី​រក្សា​សុវត្ថិភាព​សហគមន៍​ TikTok និង​ធានា​ថា អ្នកប្រើប្រាស់​បានបំពេញ​លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា។

ជារៀងរាល់​ថ្ងៃ ក្រុមផលិត​មាតិកា​ដែល​មកពី​គ្រប់​សាវតា​បាន​ជួបជុំ​គ្នា​នៅ​លើ​ TikTok ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​សកល។ រាប់​ចាប់​ពី​ឪពុក​ម្ដាយ​ចែករំលែក​គន្លឹះ​ល្អៗ​ (#momhack មាន​អ្នក​ទស្សនា ១,៨​ពាន់​លាន​ដង​) រហូត​ដល់​​ពលរដ្ឋ​វ័យ​ចំណាស់​បង្ហាញ​ការ​ជួបជុំ​គ្នាឡើង​វិញក្នុង​ទ្រង់​ទ្រាយ​ធំ​​​ជាមួយ​មិត្ដភក្ដិ​ជិតស្និទ្ធ​ និង​ក្រុម​គ្រួសារ​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច TikTok គឺជា​មជ្ឈមណ្ឌល​​សម្រាប់​សហគមន៍​​ចម្រុះ​ដើម្បី​បង្ហាញ​អ្វីដែល​ជាខ្លួនឯង​ប្រកបដោយភាព​ច្នៃ​ប្រឌិត និង​បែប​​កម្សាន្ដ។ ​

រៀងរាល់ថ្ងៃ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រាប់​ពាន់​នាក់​នៅ TikTok មាន​ភារកិច្ច​​បំពេញ​ការងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ថែរក្សា​សុវត្ថិភាព​ជូន​សហគមន៍ TikTok​។ កិច្ចការ​ចម្បងមួយ​នៃ​ការ​ងារ​នេះ​គឺ​​ការ​​រៀបចំ​​យុទ្ធសាស្ដ្រ​ និង​មុខងារ​ផ្សេងៗ​ ដើម្បី​ឱ្យ​​​មាន​តែ​អ្នក​​​គ្រប់​អាយុ​​កំណត់​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​គណនី​លើ​ TikTok បាន​។ ​

សូម្បីតែ​មុនពេល​ចាប់​ផ្ដើម TikTok ទទួល​បាន​ការវាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​គុណភាព​ ១២+ ក្នុង App Store ដែល​អនុញ្ញាត​ឱ្យ​ឪពុកម្ដាយ​ប្រើប្រាស់​មុខងារ​​គ្រប់គ្រង​ឧបករណ៍អេឡិចត្រូចនិច​ ​​ដើម្បី​រារាំង​កូនៗ​របស់​ពួកគេ​ពីការ​ដោនឡូត​កម្មវិធី​ទូរស័ព្ទ (App)។

ក្រោយ​មក ដើម្បី​​ជួយ​ទប់​ស្កាត់​​​មិន​ឱ្យ​​អ្នក​ដែល​មិន​ទាន់​មាន​​​អាយុ​គ្រប់​​កំណត់ការប្រើប្រាស់​ TikTok TikTok ​បាន​​បង្កើត​មុខងារ​​​រឹតត្បឹត​អាយុ​​ប្រកប​​ដោយ​ស្ដង់ដា​ និង​អព្យាក្រឹត​ដែល​តម្រូវ​ឱ្យ​អ្នកប្រើប្រាស់​បំពេញ​​ថ្ងៃខែ​ឆ្នាំ​កំណើត​ពេញ​លេញរបស់ពួកគេ​ជំនួស​ឱ្យ​ការ​ដែល​គ្រាន់តែ​ចុច​លើ​មុខងា​រ​អាយុ​អប្បបរមា​​ដែល​ត្រូវ​បាន​កំណត់​ទុកជាមុន។

សម្រាប់​អ្នក​ដែល​​​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​​លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា​របស់ TikTok ​ទេ TikTok នឹង​​​ផ្អាក​​​លទ្ធភាព​ដែល​ពួកគេ​ក្នុងការ​ប៉ុនប៉ង​បង្កើត​គណនីជាថ្មី​​ម្ដង​ទៀត​ដោយ​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​កំណើត​​ផ្សេង​។ [WU1] 

ឧទាហរណ៍ នៅពេល​ក្មេង​ជំទង់​ចាប់ផ្ដើម​ប្រើ​ប្រាស់ TikTok ភ្លែតហ្វម​​​មួយ​នេះ​​​​មាន​​បំណង​​​រឹតបន្ដឹង​ការចូលទៅកាន់​មុខងារ​​​មួយ​ចំនួន ដូចជាការឆ្លើយឆ្លង​សារ​ដោយ​ផ្ទាល់ (Direct Messaging) ហើយ​កំណត់​​​គណនី​អ្នក​ប្រើប្រាស់ដែល​មាន​​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំ​​ដោយ​​ស្វ័យ​ប្រវត្ដិ​ទៅ​​​​ជា​ប្រភេទ​គណនី​កាត់​បន្ថយ​ហានិភ័យ​ក្នុងការ​ទទួល​បាន​ទិន្នន័យ​មិនសមរម្យ​ (private by default)។

លើស​ពីនេះ​ទៀត TikTok ​បាន​​បង្កើត​មុខងារ​​​រឹតត្បឹត​អាយុ​​ប្រកប​​ដោយ​ស្ដង់ដា​ និង​អព្យាក្រឹត ដែល​តម្រូវ​​ឱ្យ​អ្នកប្រើប្រាស់​បំពេញ​ថ្ងៃខែ​ឆ្នាំ​កំណើតពេញ​លេញរបស់ពួកគេ ជំនួស​ឱ្យ​​ការ​ដែលគ្រាន់តែ​​​​ចុច​លើ​មុខងារ​​​អាយុ​​អប្បបរមា​ដែល​ត្រូវ​បាន​កំណត់​ទុកជាមុន។ បើ​នរណា​ម្នាក់​មិន​ទាន់ឆ្លើយ​តប​ទៅ​នឹង​​ លក្ខខណ្ឌ​តម្រូវ​អាយុ​អប្បបរមា​របស់ TikTok ​ទេ TikTok នឹង​ផ្អាក​លទ្ធភាព​ដែល​ពួកគេ​ក្នុងការ​ប៉ុនប៉ង​បង្កើត​គណនីជាថ្មី​​ម្ដង​ទៀត​​ដោយ​ប្រើប្រាស់​​​ថ្ងៃខែ​ឆ្នាំ​កំណើត​ផ្សេង​។[WU2] 

TikTok ទទួល​ស្គាល់​ថា ​​មនុស្ស​ភាគច្រើន​យល់ដឹង​ពីសារៈ​សំខាន់នៃ​ភាព​ស្មោះត្រង់ចំពោះ​​អាយុ​​​​របស់​ពួកគេ​នោះ។​ យ៉ាងណាមិញ ក៏​មាន​មនុស្ស​ខ្លះទៀត​​​មិន​បាន​​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​​​ផងដែរ ដែល​​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​​សេវាកម្ម​អនឡាញជាច្រើន​។ ដោយ​សារ​​​ហេតុ​នេះហើយ​​បាន​ជា​​ការ​ប្ដេជ្ញា​ចិត្ដ​របស់ TikTok ចំពោះ​ការ​​​​​អនុវត្ដលក្ខខណ្ឌ​តម្រូវ​​​​អាយុ​អប្បបរមា មិនបញ្ចប់ត្រឹម​​មុខងារ​​​​រឹតត្បឹតអាយុ​នេះ​ទេ ហើយ​ TikTok ​ចាត់​វិធានការ​មួយ​ចំនួន​ទៀត​ដើម្បី​កំណត់​រក និង​លុបចោល​ម្ចាស់​​គណនី​ដែល​សង្ស័យ​​មិន​ទាន់​គ្រប់​អាយុ​កំណត់​​​។

ជាដំបូង TikTok ​បណ្តុះ​បណ្តាល​ក្រុមការងារ​សម្របសម្រួល​​ផ្នែក​សុវត្ថិភាព​ដើម្បី​ផ្ដល់​សញ្ញាព្រមាន​ថា គណនី​មួយ​​អាច​ត្រូវបាន​ប្រើ​ដោយ​កុមារ​អាយុ​ក្រោម ១៣ឆ្នាំ​។ TikTok ​ក៏​ប្រើប្រាស់​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ដោយ​ក្រុមអ្នក​ប្រើ​ប្រាស់​ផងដែរ​​ ដូចជា​ពាក្យគន្លឹះ និង​ការ​រាយ​ការណ៍​ក្នុង​កម្មវិធី​ទូរស័ព្ទ (in-app) ដែលបាន​មកពី​សហគមន៍​របស់​យើង​ ដើម្បី​ជួយ​បង្ហាញ​គណនី​មិន​ទាន់​គ្រប់​អាយុ​កំណត់​ដែល​អាច​មាន។ នៅពេល​ក្រុមការងារ​ផ្នែក​សុវត្ថិភាព​របស់​ TikTok ​ជឿ​ថា គណនី​នោះ​អាច​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មិន​ទាន់​គ្រប់​អាយុ​កំណត់ គណនី​នោះ​នឹងត្រូវបាន​ផ្អាក​។

នៅក្នុង​​ ​របាយការណ៍​តម្លាភាព​​ ចុងក្រោយរបស់​ខ្លួន​ ​ TikTok បាន​ចុះ​ផ្សាយ​អំពី​​​គណនី​​ត្រូវបាន​​​លុប​ចោលជាច្រើន ​​ដោយសារ​​បញ្ហារំលោភ​​បំពាន​​គោលការណ៍​ណែនាំ​​សហគមន៍​របស់ TikTok។ ដើម្បី​ពង្រឹងបន្ថែម​ទៀត​នូវ​​​វិធានការ​ការពារ​អនីតិជន​នៅលើ​ភ្លែតហ្វម​របស់ខ្លួន​ TikTok ក៏​នឹង​ចាប់​ផ្តើម​ចែក​រំលែក​ផងដែរ​នូវ​​​ព័ត៌មាន​ទាក់ទង​ការ​លុប​ចោល​គណនីដែល​សង្ស័យ​ថា​មាន​អាយុ​ក្រោម​អាយុ​កំណត់ ដោយ​ចាប់​ផ្តើម​ពី​របាយការណ៍​បន្ទាប់ទៅ​។

បន្ថែម​ពីលើការងារ​ទប់ស្កាត់​អ្នក​មិនទាន់​គ្រប់អាយុ​​កំណត់​មិន​ឱ្យ​ប្រើប្រាស់​សេវាកម្មរបស់ ​​ TikTok នោះ TikTok ​​ក៏បាន​​ណែនាំ​មុខងារ និង​គោលនយោបាយ​ដ៏មាន​អត្ថប្រយោជន៍ជា​ច្រើនទៀត​ផង​ដែរ​​ ដែល​​​ត្រូវបាន​​បង្កើតឡើង​ដើម្បី​លើកកម្ពស់​បទពិសោធ​ប្រកប​ដោយ​សុវត្ថិភាព និង​ស័ក្ដិសមចំពោះ​​អ្នក​ប្រើប្រាស់​ដែលមានអាយុ​ចន្លោះ​ពី ១៣ ទៅ ១៧​ឆ្នាំ​។

ឧទាហរណ៍ នៅពេល​ក្មេង​ជំទង់​ចាប់ផ្ដើម​ប្រើ​ប្រាស់ TikTok ភ្លែតហ្វម​មួយ​នេះ​​មានបំណង​រឹតបន្ដឹង​ការចូលទៅកាន់​មុខងារ​​​មួយ​ចំនួន​ដូចជាការឆ្លើយឆ្លង​សារ​ដោយ​ផ្ទាល់ (Direct Messaging) ហើយ​កំណត់​​​គណនី​អ្នក​ប្រើប្រាស់ដែល​មាន​​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំ​ដោយ​ស្វ័យ​ប្រវត្ដិទៅ​​ជា​​ប្រភេទ​គណនី​កាត់​បន្ថយ​ហានិភ័យ​ក្នុងការ​ទទួល​បាន​ទិន្នន័យ​មិនសមរម្យ​ (private by default)។ ទាំង​នេះ​គឺជា​ការ​សម្រេចចិត្ដ​ប្រកបដោយ​វិជ្ជាជីវៈ​​ដែល TikTok ​ខិតខំ​ការពារ​សមាជិកក្មេងៗ​​នៅ​ក្នុង​សហគមន៍​​ នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​បង្ហាញ​វត្ដមាន​នៅលើ​អនឡាញ​។ TikTok ​ក៏​មាន​បំណង​ផ្ដល់​ជូន​ឪពុក​ម្ដាយ​ផងដែរ​​នូវ​ធនធាន​​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ធ្វើការ​ជជែក​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល និង​​បង្កើត​បរិយាកាស​​​​ប្រកបដោយ​ផាសុកភាព​បំផុត​សម្រាប់​គ្រួសារ​របស់​ពួកគេ​ រួមទាំង កម្មវិធី​សុវត្ថិភាព​គ្រួសារ​ ។

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខណៈ​ពិសេសនៃ​បញ្ហា​សុវត្ថិភាព​ និង​ធនធាន​ដទៃទៀត​ ដែល TikTok ​​ផ្ដល់​​​ជូន​ក្មេង​ជំទង់​ និង​ក្រុម​គ្រួសារ សូមចូលទៅ​កាន់​​ មជ្ឈមណ្ឌល​សុវត្ថិភាព ​របស់​ TikTok៕

This image has an empty alt attribute; its file name is a4b357cf-8691-446a-8231-0c85ef834abc-1024x518.jpg

Most Popular

To Top