ភ្នំពេញ ៖ តារាសម្ដែងល្បីឈ្មោះ សឿ សុធារ៉ា ប្រកាសបញ្ចប់ស្នេហ៍ ប្ដីនាងលោកសាពួន មីដាដា កាលពីថ្ងៃទី២៧ខែមីនា ដែលលើក នេះនាង បញ្ចេ ញ សារជាសាធារណៈតែម្ដង ។ ហើយអ្វីដែលគួរឱ្យចាប់ អារម្មណ៍នោះ សុ ធារ៉ា បានប្រើសញ្ញាកាត់ ផ្ដាច់នៃ ការប្រេះ ឆា នោះ តាមរយៈសញ្ញាឆ្វៀល លើរូបភាព នាងនិងប្ដី ចេញពីគ្នា ដែលនេះបញ្ជាក់ ថាអ្នក ទាំង២មិនអាច ផ្សះផ្សារ ស្នេហ៍ ជាថ្មីវិញជាដាច់ខាត ក្រោយ ចាប់ដៃគ្នា ១៥ឆ្នាំ ទទួលបាន កូន២នាក់ (ស្រី១) ។ ប៉ុន្ដែសុធារ៉ា បានស្នើសុំ ឱ្យអតីត សា្វមី លោក មីដាដា គោរ ព ទៅ តាមកិច្ចសន្យាពោល គឺត្រូវតែប្រគល់កូន ប្រុសស្រីឱ្យនាង ជាអ្នកចិញ្ចឹមបីបាច់ ថែ រក្សារដូច ការព្រមព្រៀងគ្នា។
យោងតាមខ្លឹមសារសំណេរ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាង សឿ សុធារ៉ាសរសេរអម ជាមួយរូបនាងនាងរៀបការ ជាមួយសាពួន មីដាដា និង កូន ទាំង២នោះថា ”Good Bye 15 Year ago ,and I’ll never come back to you .សូមបង មេត្តា រក្សារសំដីជាកូនប្រុសដើម ទ្រួង៥ហត្ថ ថា” ប្រគល់កូនៗឲ្យអូន”ទាំងពីរមក ឱ្យអូនមើលថែ រក្សារ ”។
យ៉ាងណាមិញ ជុំវិញការកាត់ផ្ដាច់និស្ស័យ ស្នេហ៍របស់របស់អ្នកនាងសឿ សុធារ៉ា ចំពោះលោកសាពួន មីដាដា នេះគេមិន ទាន់ ដឹងពីមូលហេតុដែលធ្វើឱ្យប្ដី ប្រពន្ធតារា១គូនេះមិនអាចចាប់ដៃគ្នា បាន ទៀតនោះទេ ។ ហើយបើតាមការចាប់អារម្មណ៍នោះ គឺឃើញថា ជាច្រើនឆ្នាំមកហើយ គេទាំងពីរនាក់ពុំ ដែលបានបង្ហាញវត្តមាន ជាមួយគ្នាម្ដងណា ឡើយ កុំថាឡើយតែនៅលើឆាកទូរទស្សន៍ សូម្បីតែនៅលើបណ្ដាញសង្គម ក៏មិនដែលឃើញថតរូប ផ្អែមល្ហែមជាមួយគ្នា ដូចគូស្នេហ៍តារាដទៃទៀតដែរ ។ ដូច្នេះហើយ ជុំវិញភាពស្ងប់ស្ងាត់នេះ ទើបមានការសង្ស័យថា អ្នកទាំងពីរនាក់អាច បានផ្ដាច់ទំនាក់ទំនងប្ដីប្រពន្ធ ជាមួយគ្នាយូរណាស់មកហើយ គ្រាន់តែជារឿយៗសាមីខ្លួនទាំងពីរ មិនបានបង្ហាញការពិតប៉ុណ្ណោះ ។
គូររំលឹកថាសឿ សុធារ៉ា បានរៀបការ ជាមួយលោកសាពួន មីដាដា កាលពីថ្ងៃទី១៩ខែ វិច្ឆិការឆ្នាំ២០០៩ ហើយអ្នក ទាំងពីរទទួលបាន កូន២នាក់គឺកូនទី១ ស្រីឈ្មោះសាពួន តារាពិ មាន អាយុជាង១០ឆ្នាំ និងកូនទី២ប្រុសឈ្មោះ សា ពួន ដារ៉ាបុរស អាយុជាង៣ឆ្នាំ ខណៈដែល មុន ចែកផ្លូវគ្នានេះសុធារ៉ា បានលក់ផ្ទះធំរបស់នាងនៅក្បែរ ផ្សារទួល ទំពួង និងទៅរស់ នៅក្បែរ ស្ពានលេខ៩ សង្កាត់ជ្រោយចង្វារ ខណ្ឌព្រែកលាភ រាជធានីភ្នំពេញ ៕
ដោយ៖ ម៉ានី