សុខភាព និង ផ្លូវភេទ

អស្ចារ្យមែន! ទទួលទានផ្លែស្ត្រប៊ឺរី បានឆ្ងាញ់មាត់ហើយ អាចជាជំងឺថែមទៀត

ផ្លែស្ត្រប៊ឺរី ត្រូវបានគេទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់ពិសារ ហើយថែមទាំង ផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើន សម្រាប់ សុខភាព ទូទៅ។ ព្រោះ ផ្លែស្ត្រប៊ឺរី មានផ្ទុកសារធាតុប្រឆាំង អុកស៊ីតកម្ម សារធាតុចិញ្ចឹម និងវីតាមីនរួមមាន ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ម៉ាញេស្យូម។ ជាពិសេស វីតាមីន C របស់វាអាចជួយ ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ ធ្វើឲ្យអ្នកកាន់តែ មានសុខភាពល្អ។

ការទទួលទាន ផ្លែស្ត្រប៊ឺរី អាចកាត់បន្ថយ កម្រិតសម្ពាធឈាម គ្រប់គ្រង ជាតិស្ករ ក្នុងឈាម កាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង រហូតដល់៣២ភាគរយ ចំពោះស្ត្រីវ័យក្មេង និងវ័យកណ្តោល។ លើសពីនេះ ទៅទៀត អ្នកជំងឺទឹកនោមផ្អែម ត្រូវបានផ្តល់អនុសាសន៍ ឲ្យ ទទួលទាន ជាប្រចាំផងដែរ។

ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺអ្នកស្រាវជ្រាវបានរកឃើញ ថា ផ្លែស្ត្រប៊ឺរី អាចការពារ និងព្យាបាល ជំងឺមហារីកសុដន់ យ៉ាងពូកែបំផុត។ ដោយសារតែឃើញពីអត្ថប្រយោជន៍ ដ៏អស្ចារ្យបែបនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់ អនុសាសន៍ ឲ្យអ្នករាល់គ្នា ទទួលទាន ផ្លែស្ត្រប៊ឺរី ជាប្រចាំ៕

Most Popular

To Top