សិល្បៈ និង កម្សាន្ត

សកម្មភាពទាំងនេះបញ្ជាក់ថា Lisa ជាម្ចាស់ក្សត្រីនៃ Aries ពិតប្រាកដ

Aries ត្រូវបានគេស្គាល់ថាជាជំពូកតារានិកមនុស្សមិនចេះភ័យខ្លាច, សុទិដ្ឋិនិយម, ឯករាជ្យ, និងក្លាហាន មិនខ្លាចអ្នកដ៏ទៃ។ តារានិក Aries ពួកគេក្លាហានណាស់ហើយពួកគេមានអារម្មណ៍ផ្សង ព្រេងដ៏អស្ចារ្យ គឺត្រូវខ្លាំងទៅនឹងតារាសម្រៀង K-pop Lisa ព្រោះថ្ងៃកំណើតនាងត្រូវនឹងតារានិករ Aires។ នេះជាសកម្មភាពបញ្ជាក់ថានាងជា Aries ពិតប្រាកដ។

Aries ត្រូវបានគេស្គាល់ថាជាជំពូកតារានិកមនុស្សមិនចេះភ័យខ្លាច, សុទិដ្ឋិនិយម, ឯករាជ្យ, និងក្លាហាន មិនខ្លាចអ្នកដ៏ទៃ។ តារានិក Aries ពួកគេក្លាហានណាស់ហើយពួកគេមានអារម្មណ៍ផ្សង ព្រេងដ៏អស្ចារ្យ គឺត្រូវខ្លាំងទៅនឹងតារាសម្រៀង K-pop Lisa ព្រោះថ្ងៃកំណើតនាងត្រូវនឹងតារានិករ Aires។ នេះជាសកម្មភាពបញ្ជាក់ថានាងជា Aries ពិតប្រាកដ។

១. ក្បាច់រាំ

Aries មិនប្រកាន់ថាជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នាទេ ហើយពួកគេចូលចិត្តធ្វើឱ្យមនុស្សសើច! Lisa បានធ្វើឱ្យសមាជិករបស់នាង ដែលជាក្រុម Knowing Bros និង BLINKs ទូទាំងពិភពលោកសើចជាមួយនឹងក្បាច់រាំក្តាមដ៏ល្បីរបស់នាង។

២. ជាអ្នកផ្ដល់ដំបូន្មាន ណែនាំដ៏ល្អម្នាក់

Lisa គឺជាអ្នកណែនាំដ៏ល្អម្នាក់អំពី Youth With You! មនុស្សដែលកើតនៅក្រោមសញ្ញាព្រះអាទិត្យ Aries បង្កើតអ្នកដឹកនាំដ៏អស្ចារ្យ ហើយពួកគេដឹងពីរបៀបជួយអ្នកដទៃឱ្យបញ្ចេញភាពខ្លាំង របស់ពួក គេ។ Lisa ដឹងច្បាស់ពីរបៀបជួយសិក្ខាកាមម្នាក់ៗក្នុងការរស់រានមានជីវិតនេះ បង្ហាញជំនាញរាំរបស់ ពួកគេ ហើយនាងដឹងថានៅពេលណាដែលសិក្ខាកាមត្រូវការ ការលើកទឹកចិត្ត និងការណែនាំដើម្បីជួយ ពួកគេឱ្យប្រសើរឡើង និងមានកម្លាំងចិត្តឡើងវិញ។

៣. Lisa ចូលចិត្តសកម្មភាពផ្សងព្រេង

ដូច Aries ណាស់ Lisa តែងតែត្រៀមខ្លួនសម្រាប់ការផ្សងព្រេង នៅពេលដែលបានទៅផ្សងព្រេង នាងពិតជារំភើបចិត្តក្នុងការចេញដំណើរផ្សងព្រេង ហើយនាងមិនខ្លាចអ្វីទាំងអស់ ពោលគឺក្លាហ៊ាន ខ្លាំងតែម្ដង ចំពោះសកម្មភាពផ្សងព្រេងជាច្រើន។

៤. Lisa មានចរិក Maknae

Aries គឺជាប្រភេទមនុស្សចូលចិត្តលេងសើចខ្លាំងណាស់ ហើយពួកគេក៏ចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួន សើចសប្បាយផងដែរ។ ថ្វីត្បិតតែ Lisa មានភាពផ្អែមល្ហែម ប៉ុន្តែនាងក៏ធ្លាប់លេងសើចចំអកឱ្យ សមាជិកក្រុម។ ទាំងសមាជិក និង BLINKs ចូលចិត្តបុគ្គលិកលក្ខណៈលេងសើចរបស់ Lisa ណាស់ ហើយការលេងសើចរបស់នាងតែងតែទទួលបានការ គាំទ្រពីមនុស្សជុំវិញខ្លួន។

៥. នៅពេលដែល Lisa ធ្វើអំណោយសម្រាប់ BLINKs

ថ្វីត្បិតតែ Aries ល្បីខាងបុគ្គលិកលក្ខណៈកាចសាហាវ ប៉ុន្តែពួកគេមានបេះដូងមាស និងទន់ភ្លន់ Lisa ចង់ធ្វើអំណោយពិសេសសម្រាប់ BLINKs ដែលទទួលបានសំបុត្រមាសនៅក្នុងអាល់ប៊ុមទោលរបស់ LALISA ហើយនាងបានសម្រេចចិត្តធ្វើអាវក្រណាត់ចងដៃដើម្បីផ្ញើទៅពួកគេ។ នាងបានគិតច្រើនក្នុងអាវក្រណាត់នីមួយៗ ហើយនាងបានជ្រើសរើសពណ៌ចម្រុះសម្រាប់អាវនីមួយៗដោយប្រុងប្រយ័ត្ន។ Lisa បង្កើតអាវក្រណាត់ដោយក្ដីស្រលាញ់ ទាំងនេះបញ្ជាក់ថាបេះដូង Lisa ពោពេញដោយក្ដីស្រលាញ់ធំប៉ុណ្ណា៕

ប្រភព៖http://sabay

Most Popular

To Top