សិល្បៈ និង កម្សាន្ត

ពិធីរៀបការរបស់នាង Son Ye Jin និងលោក Hyun Bin ចំណាយទឹកប្រាក់ជាង ១០០ លានវ៉ុន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រ និងអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតបានយកវេទិកាតាមប្រព័ន្ធអនឡាញជជែកយ៉ាងក្តៅគគុកចង់ដឹងថា ពិធីមង្គលការបែបឯកជនរបស់តារាសម្តែងស្រីនាង Son Ye Jin និងតារាសម្តែងស្រី Hyun Bin ចំណាយទឹកប្រាក់ប៉ុន្មាន?


យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែមេសាថា អាពាហ៍ពិពាហ៍របស់នាង Son Ye Jin និងលោក Hyun Bin បានចំណាយអស់ជាង ១00 លានវ៉ុន។ នៅថ្ងៃទី ៣១ ខែមីនា វេលាម៉ោង ១១ ព្រឹក ពិធីមង្គលការរបស់ពួកគេបានធ្វើឡើងនៅ Aston House នៅសណ្ឋាគារ Grand Walkerhill ក្នុងទីក្រុង Gwangjang-dong, Gwangjin-gu, ទីក្រុងសេអ៊ូល ជាលក្ខណៈឯកជន។


Aston House Weddings ត្រូវបានគេចាត់ទុកថា ជាពិធីរៀបការនៅសណ្ឋាគារខាងក្រៅ ដ៏ល្អបំផុតដែលមានតម្លៃប្រហែល ៤0 លានវ៉ុន (៣២,៧៩២ដុល្លារអាមេរិក) ដើម្បីជួលកន្លែងនោះ។ សម្រាប់ការតុបតែងផ្កា ត្រូវចំណាយអស់ប្រហែល ២៥ លានវ៉ុន (២0,៤៩៥ដុល្លារអាមេរិក) និងយ៉ាងហោចណាស់ ១0 លានវ៉ុន (៨,១៩៨ដុល្លារអាមេរិក) សម្រាប់មូលបត្រ។ អាហារសម្រាប់ភ្ញៀវ៨ វគ្គរបស់ពួកគេតែម្នាក់ឯង នឹងត្រូវចំណាយអស់ប្រហែល ២២៩ដុល្លារអាមេរិកក្នុងមនុស្សម្នាក់។


រ៉ូបអាពាហ៍ពិពាហ៍របស់ Son Ye Jin គឺជារ៉ូបគ្មានដៃរបស់ Elie Saab និងរ៉ូបបិទស្មារបស់ Vera Wang មានតម្លៃប្រហែល ៩0 លានវ៉ុន (៧៣,៧៨៤ដុល្លារអាមេរិក) ។ទន្ទឹមនឹងនេះ តារាល្បីៗជាច្រើនត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងពិធីមង្គលការ របស់ពួកគេរួមមាន Gong Hyo Jin, Lee Min Jung, Uhm Ji Won, Jang Dong Gun និងជាច្រើនទៀត៕


ដោយ៖លី ភីលីព

Most Popular

To Top