ក្លឹប Derby County ត្រូវបានកាត់ចេញពីក្របខណ្ឌ Championship ហើយ បន្ទាប់ពីចាញ់ Queens Park Rangers ១-០ កាលពីយប់មិញ។
មួយគ្រាប់ជ័យជម្នះរបស់ Queens Park ធ្វើបានដោយកីឡាករ Luke Amos នៅនាទី៨៨ ខណៈលទ្ធផលនេះធ្វើឲ្យក្រុមលោក Wayne Rooney ត្រូវកាត់ចេញធ្លាក់ទៅលេងនៅ League One។ នេះមានន័យថា Derby នឹងធ្លាក់ទៅលេងលីគទី៣ របស់អង់គ្លេសជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦។
Rooney បានចូលដឹកនាំ Derby ដំបូងកាលពីឆ្នាំ២០២០ ដោយកាលនោះគេដើរតួជាអ្នកចាត់ការផងនិងកីឡាករផង។ រហូតដល់រដូវកាល២០២១-២១ បុរសវ័យ៣៦ឆ្នាំបានកាន់ជាតួនាទីអ្នកចាត់ការអចិន្ត្រៃយ៍តែម្ដង។ យ៉ាងណាមិញ រដូវកាលដំបូងសម្រាប់ Rooney មិនបានជួបផ្លែផ្កាល្អឡើយ។
ក្របខណ្ឌ Championship បច្ចុប្បន្នក្លឹប Fulham កំពុងឈរកំពូលតារាងមាន៨៣ពិន្ទុ គម្លាតពីក្រុមពីរ Bournermouth ៦ពិន្ទុ។ ទាំង Fulham និង Bournermouth នៅសល់៥ប្រកួតទៀតដែលត្រូវលេងក្នុងលីគ ដើម្បីរកមួយក្រុមជាជើងឯក៕ Source: Sabay