កីឡា

Wimbledon ហាមប្រាមកីឡាកររុស្ស៊ី និង បេឡារុស្ស ប៉ុន្តែ ATP, WTA ថ្កោលទោសវាជាទង្វើអយុត្តិធម៌

ទីក្រុងឡុងដ៍​​ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Wimbledon បានហាមឃាត់កីឡាករ រុ ស្ស៊ី និងបេឡារុស្ស ពីការប្រកួតឆ្នាំ ២0២២ ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ទៅលើប្រទេស អ៊ុយក្រែន ប៉ុន្តែអ្នករៀបចំ ATP និង WTA បានចាត់ទុកការផ្លាស់ប្តូរនេះថា ជាអយុត្តិធម៌ និង ខកចិត្តខ្លាំងណាស់ កាលពីថ្ងៃពុធ ។

All England Lawn Tennis Club (AELTC)ដំណើរការ Wimbledon បាននិយាយថា ខ្លួនកំពុងធ្វើសកម្មភាព ដើម្បីកម្រិតឥទ្ធិពលសកល របស់រុស្ស៊ី តាមរយៈមធ្យោបាយខ្លាំងបំផុត ដែលអាចធ្វើទៅបាន។ កីឡាការិនីលំដាប់លេខ២ ពិភពលោក របស់រុស្សី Daniil Medvedev និងកីឡាការិនីលេខ៤ ពិភពលោក បេឡារុស្ស Aryna Sabalenka ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon កាលពីឆ្នាំមុន គឺជាកីឡាករឈានមុខគេរង ផលប៉ះពាល់ដោយសារ បម្រាមនេះ ។

សេចក្តីថ្លែងការណ៍របស់ AELTC បាននិយាយថា កាលៈទេសៈ នៃការឈ្លានពានខាងយោធា ដែលមិនសមហេតុផល និងមិនធ្លាប់មានពីមុនមក វានឹងមិនអាចទទួលយកបាន សម្រាប់របបរុស្ស៊ីក្នុងការទាញ យកអត្ថប្រយោជន៍ណាមួយ ពីការចូលរួម របស់កីឡាកររុស្ស៊ី ឬបេឡារុស្ស។ ដោយមើលឃើញទម្រង់ នៃ ការប្រកួតជើងឯក នៅចក្រភពអង់គ្លេស និងជុំវិញពិភពលោក វាជាទំនួលខុសត្រូវ របស់យើងក្នុងការដើរ តួជាផ្នែករបស់យើង នៃការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ របស់រដ្ឋាភិបាល ឧស្សាហកម្ម កីឡា និងស្ថាប័នច្នៃប្រឌិត ដើម្បីកំណត់ឥទ្ធិពលសកល របស់រុស្ស៊ីតាមរយៈមធ្យោបាយខ្លាំងបំផុត អាចធ្វើទៅបាន ។

សមាគមកីឡាវាយកូនបាល់ Lawn Tennis ក៏បានហាមឃាត់កីឡាករ រុស្ស៊ី ឬបេឡារុស្សមិនឲ្យចូលរួមការ ប្រកួតក្នុងទីលានស្មៅរបស់អង់គ្លេសផ្សេងទៀត រួមទាំងព្រឹត្តិការណ៍កម្តៅសាច់ដុំ Wimbledon នៅក្លិប Queen’s Club និង Eastbourne ផងដែរ។ អត្តពលិក មកពីប្រទេសរុស្ស៊ី និងបេឡារុស្សអាចប្រកួត ប្រជែងក្នុងដំណើរទេសចរណ៍ ATP និង WTA ចាប់ តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម ប៉ុន្តែពួកគេមិនត្រូវបានគេ អនុញ្ញាតឲ្យប្រើទង់ជាតិ របស់ពួកគេទេ ។

ITF បានហាមឃាត់ក្រុម របស់ប្រទេសទាំងពីរពីការប្រកួត Davis Cup និង Billie Jean King Cup រួចហើយ។ប្រធាន ATP និង WTA អះអាងថា ការហាមប្រាម Wimbledon គឺជាការរើសអើង និងបង្កើតគំរូដ៏អាក្រក់មួយ៕

Most Popular

To Top