កីឡា

Klopp រំឭក​កូន​​ក្រុម​ឈ្នះ ២-០ កុំ​ទាន់​អរ ព្រោះ​​ទើប​តែ​ដើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ

អ្នក​ចាត់​ការ Jurgen Klopp បាន​និយាយ​ថា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ទល់​នឹង Villarreal មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ថ្វី​បើ Liverpool ឈ្នះ ២-០ នៅ Anfield ក៏​ដោយ។

លោក Klopp បាន​សង្កត់​ធ្ងន់​ថា ហង្សក្រហម​​ត្រូវ​បង្កើត​ទម្រង់​លេង​ល្អ​បន្ត​ទៀត​នៅ​កីឡដ្ឋាន Estadio de La Caramica ដើម្បី​ធានា​បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ក្នុង​ទីក្រុង​ប៉ារីស។ និយាយ​ប្រាប់​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ថា លោក​ពិត​ជា​ពេញ​ចិត្ត​​ចំពោះ​ការ​លេង​នៅ​វគ្គ​ទី​មួយ ប៉ុន្តែ​ខក​ឱកាស​មិន​អាច​រក​គ្រាប់​បាល់​បាន។​

“Villarreal អាច​គំរាមកំហែង​ពួក​យើង​ជាមួយ​សម្ពាធ​របស់​ពួក​គេ ប៉ុន្តែ​ពួក​យើង​ធ្វើ​បាន​ល្អ​ក្នុង​ការ​គ្រប់គ្រង​ពួក​គេ។ តែ​២-០ គឺ​ជា​ពិន្ទុ​គ្រោះថ្នាក់​មួយ។ វា​​ទើប​តែ​ពាក់​កណ្ដាល​ផ្លូវ​នៃ​ការ​ប្រកួត​ប៉ុណ្ណោះ។ ពួក​យើង​បាន​ឃើញ​​ Villarrealប្រយុទ្ធ​ដើម្បី​គ្រូ​របស់​ពួក​គេ ហើយ​ខ្ញុំ​ច្បាស់​ណា ពួក​គេ​នឹង​ប្រយុទ្ធ​ដើម្បី​បាន​ឡើង​ផ្ដាច់ព្រ័ត្រ។ Klopp បន្ថែម។

២​គ្រាប់​ជ័យជម្នះ​របស់ Liverpool ធ្វើ​បាន​ដោយ​កីឡាករ Sadio Mane និង​ខ្សែ​ការពារ Pervis Estupinan របស់ Villarreal ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ការ​ប្រកួត​ជើង​ទី​ពីរ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០២២៕ប្រភព៖http://Sbay

Most Popular

To Top