ភ្នំពេញ៖ អ្នកនាងឡាយ លក្ខិណា បានសម្ងំនៅកាណាដារយៈពេល២ឆ្នាំកន្លះទៅហើយក្រោយអាកខានវិលវិញតាមការសន្យាកាលពីខែវិច្ឆិការឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។យ៉ាងណារយៈពេល៣០ខែដែលអ្នកមេម៉ាយលក្ខិណា បាត់មុខពីក្នុងស្រុកនេះនាងហាក់កាន់តែមានព្រលឹង និងសាច់ឈាមទ្រលុកទ្រលន់ជាងមុនហើយនៅថ្ងៃចូលឆ្នាំខ្មែរកន្លងមកនេះ អ្នកនាងថែមទាំងបានចេញច្រៀងសម្ដែង នៅតាមវត្តខ្មែរមួយចំនួននៅកាណាដាទៀតផង។
ជាការពិតណាស់ អ្នកនាងលក្ខិណា ដែលបាត់មុខពីអាជីពសិល្បៈរយៈពេល១២ឆ្នាំហើយទើបតែ វិលរកអាជីពចាស់វិញកាលពីខែឆ្នាំ២០១៦ តាមរយៈការចេញច្រៀងរាំ តាមឆាកតន្ត្រីនានាក្នុងស្រុក ។ ហើយកាលពីដើមខែសីហាឆ្នាំ២០១៩ នាងបានចេញចេញទៅច្រៀងនៅកាណាជាលើកទី២ ខណៈពេលនេះនៅមិនមានដំរួយថាថ្ងៃណានាង នឹងត្រឡប់មកប្រទេសកំណើតវិញឡើយ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់តារាស្រីចាស់វស្សារូបនេះវិញ ឃើញថា ត្បិតតែពេលនេះនាងមានសាច់បន្តិចក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងកាន់ស្រស់ស្អាត ជាពិសេសគឺការតុបតែងខ្លួនសិចស៊ី ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រពិបាកនឹងទប់មាត់សរសើរខ្លាំងណាស់ ។
គូរបញ្ជាក់ថាមុនចេញទៅកាណាដា អ្នកនាងឡាយ លក្ខិណា បានបន្សល់ស្នាដៃភាពយន្ដរឿង”ផ្កាថ្ម”របស់ហង្សមាស និងរឿង”រវាងយើង”របស់បាយ័នក្នុងនាមនាងជាតួម្ដាយ ហើយមានដំណឹងថាលោកឧកញ៉ាតាតាមួយចំនួន បានរងចាំនាងវិលវិញដើម្បីសុំមើលថែបេះដូងអ្នកមេម៉ាយ សាច់សខ្ចីនេះទៀតផង។តែពេលនេះអ្នកនាងលក្ខិណា ដែលរបូតងារជំទាវព្រោះប៉ៈស្នេហ៍លោកឧកញ៉ាម្នាក់ក៍ប្រេះឆាទៅវិញនោះ បែជាជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើរជាងជួញជិត”ទៅវិញ៕
ដោយ៖ ម៉ានី