កីឡា

Lewandowski បដិសេធបន្តកុងត្រាថ្មី ជាមួយនឹង Bayern Munich

The Goal ចេញផ្សាយនៅថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ទីបំផុតគឺបានសម្រេចចិត្ត មិនបន្តកុងត្រាជាមួយ នឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ឡើយហើយជឿជាក់ថា ប្រហែលជានឹងជ្រើស យកក្លឹបថ្មីនៅរដូវក្តៅនេះ។

កុងត្រារបស់កីឡាកររូបនេះ បច្ចុប្បន្ននឹងត្រូវផុតកំណត់ នៅត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែការពិភាក្សាគ្នាជាច្រើន គឺមិនត្រូវបានធ្វើឡើងសម្រេចឡើយ ហើយវានឹងក្លាយទៅជាសំពាធ របស់Bayern Munich ក្នុងការលក់កីឡាកររូបនេះ មុនពេលដែលកុងត្រា របស់គាត់ត្រូវផុតកំណត់ជាមិនខាន។

ក្នុងនោះគេជឿជាក់ថា ក្លឹបយក្ស អេស្បាញ Barcelona ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយ គឺជាអ្នកដែលមានដំណឹង ពាក់ព័ន្ធ ជាមួយនឹងខ្សែ ប្រយុទ្ធរូបនេះខ្លាំង ជាងគេហើយសង្ឃឹមថា ការសម្រេចចិត្តចុងក្រោយ នឹងអាចធ្វើឡើងក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top