The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal ត្រូវបានកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Napoli កីឡាករ Victor Osimhen ប្រកាសបដិសេធនូវសំណើរដែលមានតម្លៃខ្លួន កីឡាករប្រមាណជា ៧៦លានផោន។
ខណៈដែលកីឡាករមិនចង់លេង ជាមួយនឹង Arsenal ហើយនោះក្លឹប Napoli ក៏បានដាក់លក្ខខណ្ឌតម្លៃខ្លួន កីឡាកររូបនេះដល់ទៅ ៩០លានផោនផងដែរ ប្រសិនបើ Arsenal នៅតែចង់បានកីឡាករខ្សែប្រយុទ្ធ វ័យ៣ឆ្នាំរូបនេះ។
កុងត្រារបស់កីឡាករខ្សែប្រយុទ្ធ មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ហើយក្នុងនោះក៏មានក្លឹបជាច្រើន កំពុងទាក់ទងជាមួយនឹងកីឡាកររូបនេះផងដែរ មានដូចជាក្លឹបបិសាចក្រហម Man UTD ជាដើមប៉ុន្តែទោះជាយ៉ាងណាក្តីកីឡាករ ហាក់ដូចជាមិនទាន់មានបំណង ចង់ចាកចេញពីកីឡាដ្ឋាន Diego Armando Maradonaនៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី