សិល្បៈ និង កម្សាន្ត

ទូច ស្រីលក្ខណ៍ កាន់តែបង្ហាញឱ្យឃើញ ពីសុភមង្គលរបស់នាង ក្រោយចាប់ដៃជាមួយគូស្នេហ៍ថ្មី

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ ទូច ស្រីលក្ខណ៍ និងលោកគ្រូកីឡាមាឌធំដំបង កាន់តែមានភាពស្អិតរមួតដូចប្តីប្រពន្ធ ហើយថ្មីៗនេះតារាចម្រៀងរូបនេះ បានបណ្តើរគូស្នេហ៍និងកូនប្រុស ទៅដើរកម្សាន្តនៅតាមបណ្តារខេត្ត ដូចគ្រួសារតែមួយ មើលទៅពិតជាមានក្តីសុខជាខ្លាំង ។

ជាការពិតណាស់ អ្នកមេម៉ាយ ទូច ស្រីលក្ខណ៍ មួយយរយៈចុងក្រោយនេះ កាន់តែមានភាពស្រស់ស្រាយឡើងវិញ ហើយសម្រស់និងការតែងខ្លួន ក៏កាន់តែទាក់ទាញប្លែកខុសពីមុន ។ ហើយជាងនេះទៅទៀតនោះ បើក្រឡេកមើលចំណងស្នេហ៍ ជាមួយបុរសសង្ហាជាគ្រូកីឡាមាឌមាំរូបនោះ ក៏កាន់តែមានក្តីសុខខ្លាំងផងដែរ ។ តួយ៉ាងកាលពីពេលថ្មីៗនេះ នាង និងគូស្នេហ៍ថ្មី បានបណ្ដើរគ្នាដើរកម្សាន្តយ៉ាងរំភើយ កៀកកើយដូចប្ដីប្រពន្ធ ហាក់បង្ហាញឱ្យឃើញថា ចំណងស្នេហាគេទាំងកាន់តែស្អិតល្មួត ល្អូកល្អិន គួរច្រណែនខ្លាំងបំផុត ។

ជាមួយគ្នានេះដែរ សម្រាប់គូស្នេហ៍ថ្មីរបស់ ទូច ស្រីលក្ខណ៍ ក៏ទទួលបានការគាំទ្រនិងចូលរួមត្រេកអរ ពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន ប៉ុន្តែក្នុងនោះក៏មានហ្វេនៗ ជាច្រើនចង់ដឹងថាតើ ទូច ស្រីលក្ខណ៍ នឹងដឹកដៃលោកគ្រូកីឡារៀបការ ជាលើកទីពីរឬបែបណា ។

យ៉ាងណាមិញ ពេលនេះ ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយ ដោយនាងមានការងារមមាញឹកជាច្រើន ទាំងការលក់ផលិតផល ការងារសិល្បៈរួមនឹងមុខ របរក្លឹបហាត់ប្រាណជាដើម ។ ថ្មីៗនេះ ទូច ស្រីលក្ខណ៍ កំពុងទទួលបានការគាំទ្រ ពីសំណាក់មហាជនតាមរយៈបទចម្រៀងថ្មី ដែលមានចំណងជើងថា «ប្តីបានផឹកភ្លេចអស់ហើយប្រពន្ធកូន» ។

គួរឱ្យដឹងផងដែរថា តារាចម្រៀងមេម៉ាយកូនមួយ ទូច ស្រីលក្ខណ៍ ចាប់ផ្ដើមបង្ហាញមុខគូស្នេហ៍ថ្មី បន្ទាប់ពីនាងបានបែកបាក់ជាមួយស្វាមី ជាជនបរទេស ដោយនាងបានចោទប្រកាន់ថា ប្តីបរទេសនោះមានស្រីថ្មី ចុះចោលប្រពន្ធកូន។ ប៉ុន្តែកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោកម័រថេន ក្វាមមេន (Morten Kvammen) ជាអតីតស្វាមី បានចេញសេចក្តីបំភ្លឺមួយចោទទូច ស្រីលក្ខណ៍ ថាបានដេញប្តីចេញពីផ្ទះ នាំប្រុសថ្មីឡើងផ្ទះ ៕ ដោយ៖ ម៉ានី

Most Popular

To Top