ប្រធានក្លឹប Barcelona លោក Joan Laporta កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសអះអាងថា ពិតជាបានទទួលបានសំណើរមួយ ចំនួនដើម្បីចរចាទិញ Frenkie de Jong ពិតមែន ប៉ុន្តែសាជាថ្មី ក្លឹបបានប្រកាសជំហថានឹងមិនលក់កីឡាករ ហូឡង់រូបនេះឡើយ ។
The Goal ធ្លាប់បានចេញផ្សាយដែរ ហើយថាក្លឹបបិសាចក្រហម Man UTD ពិតជាបានព្យាយាម ក្នុងការចុះកុងត្រា ជាមួយនឹងកីឡាកររូបនេះ ដោយក្នុងនោះមានទាំងការ យល់ព្រមគ្នា គ្រប់លក្ខខណ្ឌរវាងក្លឹប និងក្លឹបផងដែរប៉ុន្តែ Man UTD មិនដែលបានធ្វើការអះអាង អំពីដំណឹងនេះឡើយ។
លោក Laporta ហាក់ដូចជាមិនសប្បាយចិត្តខ្លាំង ឡើយជាមួយនឹង Man UTD ហើយបានប្រកាសព្រមានទៀតថា ចំពោះភាគីទាំងឡាយណា ដែលមិនបានអះអាងថា ខ្លួនបានចាប់អារម្មណ៍កីឡាករ វ័យ២៥ឆ្នាំរូបនេះទេ នោះយើងនឹងប្រកាសថា
មិនលក់កីឡាកររូបនេះឡើយ នៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថា ក្នុងពេលជាមួយគ្នាចុងក្រោយនេះ Barcelona ក៏មានលេច ឬអំពីដំណឹងចង់នាំយកកីឡាករ CR7 មកចូលរួមជាមួយនឹងក្លឹបផងដែរ ខណៈដែលកីឡាករប៉ទុយហ្គាល់ផ្ទាល់ បានសារភាពថា ចង់ចាកចេញពី Old Trafford៕
ប្រែសម្រួល៖ស៊ុនលី
