Event

ភោជនីយដ្ឋាន DAZZLE បានប្រកាសបើកសម្ពោធ ជាផ្លូវការ ដែលជាទីកន្លែង កំពុងអភិវឌ្ឍន៍ ខ្លាំងលើវិស័យទេសចរណ៍ នៅទីក្រុងភ្នំពេញ

ភ្នំពេញ ៖ ភោជនីយដ្ឋាន DAZZLE បានសម្ពោធជាផ្លូវការ នៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ នេះ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវ ប្រភេទអាហារ និងភេសជ្ជៈរសជាតិឆ្ងាញ់បម្រើជូនអតិថិជនក្នុងទីក្រុងភ្នំពេញ ដែលកំពុងរីកចម្រើន សម្រាប់វិស័យទេសចរណ៍ កម្មវិធីបានប្រព្រឹត្តទៅ យ៉ាងអធិកអធម ប្រកបដោយបរិយាកាស សប្បាយរីករាយ ក្រោមការអញ្ជើញ ចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើន ភោជនីយដ្ឋាននេះ ស្ថិតនៅអាគារលេខ ១០ ផ្លូវលេខ ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្នុងឱកាសបើកសម្ពោធ ជាផ្លូវការភោជនីយដ្ឋានថ្មីនេះ លោកស្រីលោកស្រី ដាវ ពុទ្ធិតា ម្ចាស់ភោជនីយដ្ឋាន DAZZLEបានមានប្រសាសន៍ថា ភោជនីយដ្ឋាន DAZZLE នេះក៏មានបម្រើ ជូនអតិថិជននូវជម្រើសអាហារ ដ៏ឈ្ងុយឆ្ងាញ់ និងសំបូរបែបទំាងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ជាលក្ខណៈLounge ។ ដោយមើលឃើញពីសក្កានុពល នៃ វិស័យម្ហូបអាហារ និង ភេសជ្ជៈក្នុងប្រទេសកម្ពុជា និងទទួលបានការគាំទ្រ ដ៏លើសលប់ពី សំណាក់ អតិថិជនរបស់ខ្លួន ប្រសិនការគាំទ្រខ្លាំង ពីអតិថិជនភោជនីយដ្ឋាន នឹងពង្រីកខ្លួនទៅគ្រប់ ទីតាំងយុទ្ធសាស្រ្តនានា ដើម្បីបំពេញតម្រូវការ របស់ អតិថិជនអោយកាន់ តែទូលំទូលាយជាក់ស្តែង ។

លោកបានបន្តថា លោកបានបោះវិនិយោគទឹកប្រាក់ជាង ១០ម៉ឺនដុល្លារអាមេរិក ក្នុងការបង្កើតភោជនីយដ្ឋាន DAZZLE ដើម្បីបោះជំហានមួយថ្មីទៀត ក្នុងការពង្រីកវិសាលភាព លើការបម្រើជូនអាហារ នៃភោជនីដ្ឋានឲ្យឈានមុខគេ និងពេញ និយមលើអាហារ ដែលល្អដល់សុខភាព ជាមួយនឹងមុខម្ហូបសំបូរ បែបដែលចម្អិនឡើង ដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ ស្របតាមស្តង់ដារ សុវត្ថភាពចំណីអាហារ៕

Most Popular

To Top