កីឡា

Lewandowski បដិសេធថា ដោយសារព័ត៌មាន Haaland ទើបធ្វើឲ្យគាត់សម្រេច ចិត្តចេញ

កីឡាករខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នៅសប្តាហ៍នេះ បានចេញមកធ្វើការអះអាងថា ពាក្យចចាមអារ៉ាម ការមកដល់របស់កីឡាករ Haaland មកដល់ទឹកដី Allianz Arena របស់ក្លឹប Bayern Munich នោះគឺជាមូលហេតុ ដែលនាំឲ្យគាត់សម្រេចចិត្ត ចាកចេញពីក្លឹបនោះ គឺមិនមែនជាការពិតឡើយ ។

អតីតកីឡាករខ្សែប្រយុទ្ធរូបនេះ បានប្រកាសជាផ្លូវការ ចូលរួមជាមួយនឹង Barcelona ហើយដោយអះអាងថា ព័ត៌មាន កន្លងមកដែលចេញ ផ្សាយអំពីមូលហេតុ នៃការចាកចេញរបស់គាត់ គឺជារឿង ដែលគួរឲ្យពិបាកស្តាប់បំផុត ពីព្រោះថាវាសុទ្ធតែជា
រឿងប្រឌិតទាំងអស់ ។

គួរឲ្យដឹងដែរថា Lewandowski វ័យ៣៣ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញ ពីក្លឹប Bayern Munich ទៅក្លឹប Barcelona ក្នុងតម្លៃខ្លួនរហូតទៅដល់ ៥០លានអឺរ៉ូ ឬប្រមាណជា ៤២លានផោន ក្រោយរស់នៅក្នុងប្រទេសអាល្លឺម៉ង់ អស់រយៈពេល ៨ឆ្នាំមកហើយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top