ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។
ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ «កសាងមូលដ្ឋានគ្រឹះរឹងមាំ» សម្រាប់បុរីចន្ទគីរី និងសហគមន៍របស់ខ្លួន ឱ្យក្លាយជាបរិស្ថានបៃតងស្រងាត់ អាចផ្ដល់បរិយាកាសរីករាយ និងគុណភាពជីវិតដ៏ប្រសើរ។
ដោយមានគំនិតបែបនេះ ម្ចាស់ផ្ទះក្នុងបុរីចន្ទគីរីបាននាំគ្នាមកចូលរួមដាំដើមឈើចំនួន ៣០ ដើមនៅចុងសប្ដាហ៍ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។ លោក កាំង ហុក អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អឺបេនលែន ក៏បានចូលរួមក្នុងកម្មវិធីដាំដើមឈើនេះផងដែរ។
លោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន មានប្រសាសន៍ថា៖ «យើងផ្តោតលើសួនច្បារ និងទីធ្លាសហគមន៍ ដើម្បីធានាឱ្យបានសហគមន៍មួយ ដែលកាន់តែមានភាពបៃតង។ នៅបុរីចន្ទគីរី យើងងមានបំណងដាំដើមឈើចំនួន ១២០០ ដើម ដែលក្នុងនោះ ៨០% គឺជារុក្ខជាតិមានដើមកំណើត ក្នុងស្រុកនៅសួនសេនត្រល់ផាក និងនៅតាមដងព្រែកនៅខាងក្រៅបុរីរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «សួនសេនត្រល់ផាក នឹងក្លាយជាទីតាំងស្នូលរបស់បុរីចន្ទគីរីយើង នៅពេលដែលម្ចាស់ផ្ទះរបស់យើងចូលមករស់នៅឆ្នាំក្រោយ។ នេះជាពេលវេលាដ៏រំភើបរីករាយសម្រាប់ខ្ញុំ នៅពេលដែលសហគមន៍របស់យើងរួមគ្នាមកដាំដើមឈើផ្ទាល់ខ្លួនសម្រាប់អនាគត។ សូមអរគុណចំពោះការជឿជាក់លើក្រុមហ៊ុន អឺបេនលែន និងចូលរួមជាផ្នែកមួយនៃដំណើរនេះតាំងពីដំបូងមក»។
បុរីចន្ទគីរីគឺជាគម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែលឈ្នះពានរង្វាន់ ហើយចំណុចពិសេសមួយគឺសួនសេនត្រល់ផាកនៅក្នុងបុរីនេះ និងជាទីកន្លែងដែលក្រុមហ៊ុនចង់បង្កើតជាសហគមន៍មួយពោរពេញទៅដោយលំហបៃតង និងឧទ្យាន ដោយរៀបចំយ៉ាងពិសេសក្នុងគោលដៅចម្បងសម្រាប់ឱ្យអ្នកជិតខាង មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ជួបជុំគ្នា ដូច្នេះពួកគាត់អាចរីករាយនឹងពេលវេលាជាមួយគ្នា។
សួនសេនត្រល់ផាក់នៅបុរីចន្ទគីរី ត្រូវបានរចនាឡើងដោយគិតគូរបំផុត ដើម្បីអាចផ្តល់ឱ្យមានសកម្មភាពផ្សេងៗ សម្រាប់អ្នករស់នៅគ្រប់វ័យ រាប់ចាប់តាំងពីការដើរលំហែកាយ ការលេងកីឡាវាយសីនៅទីធ្លាខាងក្រៅ រហូតដល់ទីធ្លារត់លេងសម្រាប់កុមារតូចៗ និងការគយគន់ទឹកជ្រោះសិប្បនិម្មតរួម ជាមួយនឹងអាងចិញ្ចឹមត្រីផងដែរ។ សួននេះក៏នឹងមានប្រភេទរុក្ខជាតិចំនួន ៣៥ ប្រភេទផ្សេងៗគ្នាផងដែរ ក្នុងនោះ ២៣ ប្រភេទគឺជារុក្ខជាតិ ដែលមានដើមកំណើតក្នុងស្រុកផ្ទាល់ និងត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នដោយអ្នករចនាសួនបៃតង នៃរបស់ក្រុមហ៊ុន អឺបេនលែន។
ដោយបានដាក់បញ្ចូលក្នុងប្លង់មេ សួននេះមានគម្របដើមឈើចំនួនបីស្រទាប់ ពោលគឺរាប់ចាប់តាំងពីដើមដុះចេញពន្លករហូតដល់ដើមឈើបែកមែកសាខា ហើយដូចទៅនឹងតំបន់ព្រៃទឹកភ្លៀងធម្មជាតិពិតដូច្នេះដែរ។ លើសពីនេះ ម្ចាស់ផ្ទះចន្ទគីរីអាចមកជួបជុំគ្នាដើម្បីដាំដើមឈើហូបផ្លែ និងបន្លែផ្ទាល់ខ្លួន និងអាចបង្រៀនកូនៗរបស់ពួកគេអំពីធម្មជាតិ ក៏ដូចជាអារម្មណ៍នៃការរួបរួមគ្នាផ្តោតលើផលប្រយោជន៍រួមនៃ ការដាំដុះផលិតផលធម្មជាតិផងដែរ។
លោក គួច ហុងជៀក ដែលជាម្ចាស់ផ្ទះមួយរូបនៅបុរីចន្ទគីរី ជឿជាក់ថា ផ្ទះគឺជាផ្នែកមួយនៃជីវិត។ នៅពេលដែលយើងជ្រើសរើសផ្ទះ វានឹងតំណាងឱ្យយើង និងជីវិតរបស់យើង។ លោកបន្តថា លោកនិងក្រុមគ្រួសារមានក្តីរីករាយ ដែលបានចូលរួមក្នុងដំណើរដ៏រំភើបនេះ និងចូលរួមកម្មវិធីដាំដើមឈើ នៅសួនសេនត្រល់ផាករបស់បុរីចន្ទគីរី ដើម្បីដាំដើមឈើដ៏ស្រស់ស្អាតសម្រាប់សហគមន៍ មិត្តភ័ក្តិ និងក្រុមគ្រួសារនាពេលខាងអនាគត។
កម្មវិធីដាំដើមឈើនៅបុរីចន្ទគីរី គឺជាព្រឹត្តិការណ៍ដំបូង ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យកម្ពុជា អឺបេនលែន (Urbanland) បានដាក់ក្នុងផែនការសម្រាប់បុរីនេះ ដើម្បីលើកកម្ពស់ស្មារតីសហគមន៍ និងភាពជាអ្នកជិតខាងក្នុងចំណោមម្ចាស់ផ្ទះទាំងអស់។ ព្រឹត្តិការណ៍ផ្សេងទៀតរួមមានសកម្មភាព ទទួលខុសត្រូវសង្គមរួមគ្នា និងការជួបជុំពិសេសៗនាពេលខាងមុខ។
គោលបំណងរបស់ក្រុមហ៊ុន នៅបុរីចន្ទគីរី គឺចង់ធ្វើជាគំរូ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីបង្កើតសហគមន៍កាន់តែមានភាពបៃតង និងប្រកបដោយនិរន្តរភាព ជាងមុនសំដៅលើកកម្ពស់ «ការរស់នៅឱ្យកាន់តែប្រសើរ» ដែលមនុស្សអាចលម្ហែកាយ ចំណាយពេលវេលាល្អៗជាមួយគ្នា និងគេចផុតពីភាពកុះករនៃជីវិតក្នុងទីក្រុង។ នៅបុរីចន្ទគីរី ក្រុមហ៊ុន អឺបេនលែន ប្ដេជ្ញាសម្រេចនូវគោលបំណងនោះ៕
អំពីបុរីចន្ទគីរី
បុរីចន្ទគីរីរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាគម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែលឈ្នះពានរង្វាន់ ដែលនាំមកជូននូវការរចនាផ្តោតសំខាន់លើកត្តាមនុស្ស និងមានការស្រាវជ្រាវច្បាស់លាស់ ដើម្បីដោះស្រាយតម្រូវការរបស់អ្នកដែលមានជីវភាពមធ្យម និងដែលប្រាថ្នារស់នៅក្នុងទីក្រុងភ្នំពេញ។
ជាមួយបុរីចន្ទគីរី ក្រុមហ៊ុន អឺបេនលែន រៀបចំផែនការដោះស្រាយនូវអ្វីដែល មនុស្សយកចិត្តទុកដាក់បំផុត ពោលគឺមានដូចជា សន្តិសុខ និងសុវត្ថិភាព មុខងារខាងក្នុងសហគមន៍ រួមទាំងស្មារតីចុះសម្រុង ក៏ដូចជាការរួមបញ្ចូលសារសំខាន់នៃធម្មជាតិ តាមរយៈការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះលំហូរនៃពន្លឺ និងចរន្តខ្យល់នៅខាងក្នុងផ្ទះនីមួយៗ។ គោលដៅនេះគឺដើម្បីដឹកនាំឱ្យមាននវានុវត្តន៍បន្ថែមក្នុងការ រចនាបុរីក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តចំពោះគុណភាព ភាពធន់ និងភាពផ្ចិតផ្ចង់។
ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង សូមចូលទៅកាន់https://urbanlandasia.com/projects/chankiri-palm-creek។
អំពី អឺបេនលែន (Urbanland)
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។
ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អ ដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយដែលមានបទពិសោធជាង ២២ឆ្នាំក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការ អ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភី រួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀត នៅតំបន់វេងស្រេងគឺ KMH Park ដែលជាផែនការធំថ្មីរួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំង K Mall និងអគារ ISI Tower។
បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយ ដែលជាជោគជ័យធំមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន ហើយនឹងចូលរួមចំណែកដល់ការលើកស្ទួយគុណភាព នៃវិស័យបុរីនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង អឺបេនលែនសុំ ចុចនៅទីនេះ Projects – Urbanland Asia៕