កម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី ៤ បានបញ្ចប់ទៅយ៉ាងរលូនហើយ ដោយជ័យលាភីបានទៅលើបេក្ខជន លីម តិចម៉េង ជាអ្នកខេត្តកំពង់ចាម។ ក្នុងនោះ គណៈ ក ម្មការផ្តល់ពិន្ទុ ឱក សុគន្ធកញ្ញា ក៏បានបញ្ចប់តួនាទីរបស់ខ្លួន ដែរក្រោយពីធ្វើការងារនេះអស់ជាច្រើនខែ។ ជាមួយនិងការប្រកាសបញ្ចប់នេះ ឱក សុគន្ធកញ្ញា ក៏បានបញ្ជាក់ពីមូលហេតុដែលនាង លេងម៉ូដសម្លៀកបំពាក់ប្លែកនិងមានតម្លៃថ្លៃផងដែរ ។
នៅក្នុងការប្រកួតចម្រៀង Cambodian Idol រដូវកាលទី ៤ នេះ ឱក សុគន្ធកញ្ញា គឺជាគណៈកម្មការដ៏ស្រស់ស្អាតដាច់គេប្រចាំឆ្នាំ ទាំងការតុបតែងខ្លួននិងការស្លៀកពាក់ ជាក់ស្តែងរាល់ពេលបង្ហាញមុខនៅក្នុងកម្មវិធីម្តងៗ តារាចម្រៀងរូបនេះ បានឱ្យអ្នកច្នៃម៉ូ ដ ច្នៃសំលៀកបំបាក់យ៉ាងស្រស់ស្អាតប្លែកពីគេ ព្រោះកាន់តែធ្វើឱ្យនាងមានទំនុកចិត្តនិងភាពជឿជាក់លើខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជនជាច្រើនបានលាន់មាត់សរសើរថា ឱក សុគន្ធកញ្ញា ពិតជាស្រស់ស្អាត និងគួរឱ្យស្រឡាញ់ខ្លាំងណាស់ ទោះបីជានាងមានស្វាមីនិងកូនរួចក្តី តែនាងនៅតែអាចរក្សារូបរាង និងសម្រស់បានស្រស់ស្អាតក្មេងជាងវ័យ ។
ឱក សុគន្ធកញ្ញា បានបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា មូលហេតុដែលនាងលេងខ្លួនស្អាតប្លែកជាមួយនិងម៉ូដសម្លៀកបំពាក់នេះ គឺដោយសារនាងចង់បន្សល់នូវអនុស្សាវរីយ៍ល្អទុក ណាមួយនាងប្រហែលជាត្រូវផ្អាកពីកម្មវិធីធំៗមួយចំនួន ព្រោះបើតាមប្រភពព័ត៌មានស្និទ្ធជាមួយ ឱក សុគន្ធកញ្ញា បានបង្ហើបប្រាប់ថា ឱក សុគន្ធកញ្ញា មានគម្រោងយកកូនបន្ទាប់ពីបញ្ចប់កម្មវិធីប្រកួត Cambodian Idol ៕ ដោយ៖ ម៉ានី