កីឡា

លោក Ryan Giggs ប្រឈមមុខ នឹងការកាត់ទោសឡើងវិញ ជុំវិញការចោទប្រកាន់ និងគ្រប់គ្រងអាកប្បកិរិយា

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Ryan Giggs នឹងត្រូវប្រឈមមុខ នឹងការកាត់ទោសជាថ្មី ជុំវិញការចោទប្រកាន់ថា លោកបានវាយប្រហារ និង គ្រប់គ្រងអតីតមិត្តស្រី របស់លោក និងវាយដំប្អូនស្រីរបស់នាង ដែលជាចៅក្រមបានសម្រេច។

អតីតកីឡាករបាល់ទាត់រូបនេះ បាននិយាយថា លោកមានការខកចិត្ត ចំពោះការសម្រេចចិត្ត បានមកក្នុងសវនាការ ដែលបានធ្វើឡើង នៅព្រឹកនេះ នៅតុលាការ Manchester Crown ។ ចៅក្រមនៅក្នុងការកាត់ក្តី លើកដំបូង របស់លោកត្រូវបាន រំសាយ ចេញកាលពីសប្តាហ៍មុន បន្ទាប់ពីខកខាន មិនបានសម្រេចសាល ក្រមបន្ទាប់ពីការពិភាក្សា អស់រយៈពេលជិត ២៣ ម៉ោង ។

លោក Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភ លើអតីតដៃគូរបស់លោកគឺ អ្នកនាង Kate Greville ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់រាងកាយ និងប្រើប្រាស់អាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំប្រឆាំង នឹងនាងចាប់ពីខែសីហា ឆ្នាំ ២០១៧ដល់ខែវិច្ឆិកា ២០២០។ អតីតតារាបាល់ទាត់ Manchester United រូបនេះក៏ត្រូវបានចោទប្រកាន់ ពីបទធ្វើបាបប្អូនស្រីរបស់ Greville គឺ Emma ។

លោក Giggs បដិសេធការចោទ ប្រកាន់មកលើរូបលោក។ លោកត្រូវបានគេចោទប្រកាន់ពីបទវាយក្បាលលោកស្រី Greville ដោយចេតនានៅផ្ទះ របស់លោកនៅ Worsley ទីក្រុង Greater Manchester នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២០។

អតីតអ្នកចាត់ការវេលស៍រូបនេះ ក៏ត្រូវបានគេចោទប្រកាន់ពីបទប្រើកែងដៃប្អូន ស្រីរបស់ខ្លួនឈ្មោះ Emma ចំថ្គាមក្នុងពេលមានហេតុការណ៍ ចោទប្រកាន់។ Peter Wright QC ព្រះរាជអាជ្ញាបានប្រាប់ចៅក្រម Hilary Manley ថា យើងកំពុងស្វែងរកការកាត់ទោសឡើងវិញ ទាក់ទងនឹងលោក Giggs ៕ដោយ៖លី ភីលីព

Most Popular

To Top