សិល្បៈ និង កម្សាន្ត

វីដេអូឃ្លីប របស់លោក V និងនាង Jennie ក្នុងបន្ទប់បានរីករាលដាល ពេញប្រព័ន្ធអ៊ីនធើណេត

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា វីដេអូឃ្លីប លោក V ជាសមាជិកក្រុម តារាចម្រៀងប្រុស BTS និងសមាជិកក្រុមតារាចម្រៀង BLACKPINK នាង Jennie ត្រូវបានគេបាននិយាយតគ្នាថា នាងបានរង់ចាំលោក ក្នុងបន្ទប់តែងខ្លួន បានផ្ទុះពេញប្រព័ន្ធអ៊ីនធើណេត ។

កាលពីថ្ងៃទី ១៦ ខែកញ្ញា វីដេអូឃ្លីបខ្លីមួយនៃការចោទប្រកាន់របស់លោក V និងនាង Jennie បានចាប់ផ្ដើមរីករាយ ពេញប្រព័ន្ធអ៊ីនធើណេត ហើយឃ្លីបខាងក្រោមនេះ ត្រូវគេឃើញលោក V ញញឹមដាក់កាមេរ៉ា ពេលនាងថតដោយនរណាម្នាក់ ដែលគេស្មានថា ជាសមាជិក BLACKPINK ។

ផ្ទៃខាងក្រោយនៃវីដេអូនេះ គួរឲ្យកត់សម្គាល់ ដោយសារតែវាជាផ្ទៃខាងក្រោយ ដូចគ្នាទៅនឹងរូបថត ដែលជំរុញ ឲ្យមានពាក្យចចាមអារ៉ាមថា តារាទាំង២មានទំនាក់ទំនង ស្នេហាកាលពីខែសីហា ។ នៅក្នុងព័ត៌មានពាក់ព័ន្ធ រូបថតថ្មីនៃកាលបរិច្ឆេទ ដែលគេចោទប្រកាន់ថា V និង Jennie នៅលើកោះ Jeju ក៏លេចចេញជារូបរាងផងដែរ៕

Most Popular

To Top