សិល្បៈ និង កម្សាន្ត

នាង Jennie រារាំងអ្នកតាមដាន ទាំងអស់នៅលើគណនី Instagram ឯកជន បន្ទាប់ពីលេចធ្លាយ ព័ត៌មានរបស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះ នាង Jennie សមាជិកក្រុម BLACKPINK និងលោក V សមាជិកក្រុម BTS បានជាប់គាំង ក្នុងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហា បន្ទាប់ពីរូបថត របស់អ្នកទាំង២នៅលើកោះ Jeju លេចចេញតាមអ៊ីនធើណេត កាលពីខែឧសភា ។

ចាប់តាំងពីពេលនោះមក រូបថតជាច្រើនសន្លឹក ត្រូវបានបែកធ្លាយ បន្ទាប់ពីឧប្បត្តិហេតុលួចចូល ហើយរូបថតស្និទ្ធ ស្នាលបន្ថែមរបស់ នាង Jennie និងលោក V បានសាយភាយតាមអ៊ីនធើណេត ។ រូបថតភាគច្រើនត្រូវបានបែកធ្លាយ ដោយអ្នកប្រើប្រាស់ Twitter ក្រោមឈ្មោះ Gurumiharibo ដោយចាប់ផ្តើមពីនាង Jennie ម្នាក់បានថតរូបលោក V នៅក្នុងបន្ទប់រង់ចាំ ហើយក្រោយមកទៀតគឺរូបថតរបស់ idol ទាំងពីរថតរូបនៅផ្ទះរបស់លោក V ។
ជាមួយនឹងរូបថតកាន់តែច្រើនឡើងៗរបស់លោក V និងនាង Jennie នៅលើបណ្តាញ អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេតជាច្រើនបានស្មានថា Instagram ឯកជនរបស់ Jennie ត្រូវបាន Hack ហើយរូបថតត្រូវបានបែកធ្លាយពីទីនោះ ។

វាហាក់ដូចជាអ្នកប្រើប្រាស់ Twitter បានលេចធ្លាយរូបថត បានបង្ហាញឈ្មោះរបស់អ្នកលេចធ្លាយ ត្រឡប់មកវិញ កាលខែសីហា ដូចដែលបានរាយការណ៍ លើអត្ថបទរបស់យើង។ អ្នកបែកធ្លាយរូបនេះបាននិយាយឈ្មោះLee Joo Hyung ធ្វើឲ្យអ្នកនិយមលេង អ៊ីនធើណេត ធ្វើការស៊ើបអង្កេតដើម្បីស្វែងរកថា Lee Joo Hyung ជានរណា ៕ដោយ៖លី ភីលីព

Most Popular

To Top