កីឡា

Benzema កំពុងបន្តចរចាកុងត្រាថ្មី ជាមួយនឹង Real Madrid

Nicolo Schira នៅថ្ងៃនេះ បាននិយាយថា បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធជើងចាស់ Karim Benzema កំពុងពិភាក្សាជាមួយនឹងក្លឹប Real Madrid ហើយដើម្បីអាចបន្តកុងត្រាថ្មី ដោយក្នុងនោះដំណាក់កាល ចុងក្រោយនៃការពិភាក្សាគ្នា ដែលអាចអនុញ្ញាតិឲ្យ Benzema អាចបន្តកុងត្រាដល់ឆ្នាំ២០២៤។

តារាឆ្នើមបារាំងរូបនេះ ត្រូវបានគេមើលឃើញថា កំពុងមានឈ្មោះជាបេក្ខភាព ដ៏មានសក្តានុពលដែលអាចលើកពានរង្វាន់ កីឡាករល្អបំផុត របស់ពិភពលោកឬ Ballon d’Or បាននៅពេលនេះ និងជាពិសេសនៅពេល ដែលគាត់បានវិលត្រឡប់មកពីរបួសវិញ និងបានហ្វឹកហាត់ ជាមួយនឹងក្រុមកាលពីថ្ងៃពុធម្សិលមិញនេះផង ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នReal Madrid កំពុងបន្តឈរនៅកំពូលតារាង ដោយបានយកឈ្នះទាំង៦ ប្រកួតដំបូង ក្នុងលីគមាន១៨ពិន្ទុពេញក្នុងដៃ ខណៈដែលក្រុមទី២តាមពីក្រោយ គឺ Barcelona ដែលមាន១៦ពិន្ទប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top