The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ការប្រកួតប្រជែងរវាងក្លឹបជាច្រើន សម្រាប់កុងត្រារបស់កីឡាករ Rafael Leao នៅតែបន្តកំដៅនៅឡើយ សម្រាប់រដូវកាលនេះ ជាពិសេសនៅក្នុងខែមករាខាងមុខ។
កន្លងមកក្លឹបតោខៀវ Chelsea គឺជាអ្នកដែលមានលេចឬដំណឹង នៃការចរចាខ្លាំងជាងគេបំផុត សម្រាប់កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan មួយនេះ ប៉ុន្តែក្រោយមកក៏មានវត្តមានរបស់ក្លឹបធំៗជាច្រើនទៀតផងដែរ ដើម្បីចង់បានកីឡាករប៉ទុយហ្គាល់ វ័យក្មេងដ៏មានសក្តានុពលរូបនេះ។
ប្រភពដដែលបានសរសេរទៀតថា ក្រៅតែពីក្លឹបតោខៀវ Chelsea ហើយនោះពេលនេះ សូម្បីតែក្លឹបមាន់ខ្នាយមាស Spurs ក៏មានបំណងនិងចាប់អារម្មណ៍ ដើម្បីសុំធ្វើការចរចាជាមួយនឹងកីឡាករ Leao ផងដែរ ប៉ុន្តែមិនទាន់ច្បាស់នៅឡើយទេថា ក្លឹបនឹងហ៊ានចំណាយលុយសុទ្ធ១០០លានផោន សម្រាប់តម្លៃខ្លួនកីឡាករឬតាមរយៈការដោះដូរកីឡាករ រូបណាមួយជាមួយនឹង AC Milan៕
ប្រែសម្រួល៖ស៊ុនលី