តូក្យូ៖អតីតនាយកប្រតិបត្តិ Nissan លោក Hiroto Saikawa បាននិយាយថា ក្រុមហ៊ុន Renault SA និង Nissan Motor Co គួរតែដោះស្រាយសម្ព័ន្ធភាពមិនស្មើគ្នារយៈពេលជាច្រើនទសវត្សរ៍ ដែលក្រុមហ៊ុនផលិតរថយន្តបារាំងគ្រប់គ្រងក្រុមហ៊ុនជប៉ុនធំជាងនេះតាមរយៈភាគហ៊ុនគ្រប់គ្រង ដោយសង្កត់ធ្ងន់ថាក្រុមហ៊ុនទាំង២គួរតែបង្កើតទំនាក់ទំនងស្មើភាពគ្នាដោយកាត់បន្ថយភាគហ៊ុនរបស់ក្រុមហ៊ុន Renault នៅ Nissan ។
សម្រាប់បទសម្ភាសន៍ជាមួយសារព័ត៌មាន Kyodo News នៅពាក់កណ្តាលខែតុលាជាលើកដំបូងរបស់លោកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយធំមួយ ចាប់តាំងពីការលាលែងពីតំណែងកាលខែកញ្ញា ឆ្នាំ២០១៩អតីតនាយកប្រតិបត្តិបាននិយាយថា វាជាការល្អមានភាពជាដៃគូដែលពួកគេអាចសម្រេចចិត្តដោយភាពបត់បែនថា តើត្រូវចែករម្លែកបច្ចេកវិទ្យាស្នូលដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងអគ្គិសនី។
បុរសវ័យ ៦៨ ឆ្នាំរូបនេះបាននិយាយថា Nissan គួរតែប្រើឲ្យកាន់តែប្រសើរឡើងនៃសម្ព័ន្ធភាពសម្រាប់អនាគត” ដោយបន្តកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈបត់បែន ទោះបីជាក្រុមហ៊ុនទាំង២មិនគួរចែករម្លែកការរចនារថយន្តដោយសារតែផលប័ត្រផលិតផល និងអាទិភាពរបស់ពួកគេខុសគ្នា។
លោក Saikawa បានចែករម្លែកទស្សនៈរបលោកក្នុងបទសម្ភាសន៍ នៅពេលក្រុមហ៊ុនទាំង២ឈានចូលដំណាក់កាលចុងក្រោយនៃការត្រួតពិនិត្យភាពជាដៃគូរបស់ពួកគេដែលមានរយៈពេលជាង ២០ ឆ្នាំ។ បច្ចុប្បន្ន Nissan មានភាគហ៊ុន ១៥ ភាគរយនៅក្នុងក្រុមហ៊ុនបារាំង ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតក្រោមបទប្បញ្ញត្តិរបស់បារាំងទេ៕