ហ្សឺណែវ ៖ លោកវេជ្ជបណ្ឌិតកំពូល របស់ FIFA បានគូសបញ្ជាក់ ពីរបួសខួរក្បាល សម្រាប់ការប្រកួតកីឡាបាល់ទាត់ថា ជាអាទិភាពកំពូល របស់លោក មុនការប្រកួតព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ World Cup ដែលក្រុមនានា អាចប្រើជំនួស បន្ថែមប្រសិន បើកីឡាករមានការប៉ះទង្គិចផ្លូវចិត្ត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Andrew Massey បានចូលរួមជាមួយស្ថាប័ន គ្រប់គ្រងពិភពលោក ជានាយកផ្នែកវេជ្ជសាស្រ្ត របស់ខ្លួនកាលឆ្នាំ ២០២០ បន្ទាប់ពីធ្វើជា វេជ្ជបណ្ឌិត ក្រុមនៅ Liverpool បាននិយាយថា ខ្ញុំបានចូលរួមជាមួយ FIFA ដើម្បីព្យាយាម និងធ្វើឲ្យមានភាពខុស ប្លែកគ្នាបន្តិចបន្តួច ហើយរបួសខួរក្បាល គឺជាកំពូល នៃបញ្ជីរបស់ខ្ញុំ ។ នោះគឺជាអ្វី ដែលយើង អាចផ្តោត ទៅលើអ្វីដែលយើងធ្វើនៅ World Cup នឹងត្រូវបានបង្ហាញ ឲ្យឃើញនៃការប្រកួតបាល់ទាត់ នៅមូលដ្ឋាន ។
ការប្រកួតក្នុង ប្រទេសកាតា នឹងក្លាយជាការប្រកួតបាល់ ទាត់ពិភពលោកលើកដំបូង ដែលក្រុមនានាអាចធ្វើការជំនួស អចិន្ត្រៃយ៍បន្ថែមការប្រកួត សម្រាប់ការប៉ះទង្គិច ដែលសង្ស័យពីលើក្រុមទាំង ៥ អាចប្រើបានក្នុងការប្រកួត ៩០ នាទី ។ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ខ្សែបម្រើជម្រើសជាតិ អាល្លឺម៉ង់ Christoph Kramer បានដេកនៅលើទីលាន អស់រយៈពេល ១៤ នាទីក្នុងតង់ទី ១ បន្ទាប់ពីមានការប៉ះទង្គិច យ៉ាងធ្ងន់ធ្ងរទៅលើមុខ នៅពេលប៉ះទង្គិច ជាមួយគូប្រជែងអាហ្សង់ទីន ។
អាកប្បកិរិយាមិនស៊ី សង្វាក់គ្នារបស់កីឡាករបាល់ទាត់ ចំពោះរបួសក្បាលត្រូវបានបង្ហាញ កាលពីថ្ងៃសៅរ៍ក្នុងក្របខណ្ឌ English Premier League ។ អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីន របស់ Aston Villa បានបន្តលេងជាច្រើន នាទីទល់នឹង Newcastle បើទោះបីជាមើល ទៅហាក់ដូចជាក្រៀមក្រំ បន្ទាប់ពីប៉ះទង្គិច ជាមួយមិត្តរួមក្រុមក៏ដោយ ។
គណៈកម្មការបង្កើតច្បាប់ របស់ FIFAs ត្រូវគេស្គាល់ថា ជា IFAB បានអនុញ្ញាតជាពិសេសនូវការប៉ះទង្គិចគ្នានៅ World Cup ខណៈវាបន្តការសាកល្បង ដែលដំណើរការរហូតដល់ខែសីហា ឆ្នាំក្រោយជាមួយនឹងការ ប្រកួតប្រហែល ១៤០នៅទូទាំងពិភពលោក។ លោក Massey បានបន្តថា យុទ្ធសាស្ត្ររបស់ FIFA គឺសង្ស័យ និងការពារ ក្នុងគោលបំណងជៀសវាងការមានកីឡាករ រងរបួសនៅលើទីលាន រហូតដល់ភាពធ្ងន់ធ្ងរ នៃរបួសក្បាលកាន់តែច្បាស់៕