កីឡា

មេដឹកនាំបាល់ទាត់អង់គ្លេស និងវែលមិនអើពើនឹងការអង្វររបស់ FIFA ក្នុងការផ្តោតលើបាល់ទាត់ នៅកាតា World Cup

អង់គ្លេស៖មេដឹកនាំបាល់ទាត់អង់គ្លេស និងវេលទទូចថា ពួកគេនឹងបន្តធ្វើយុទ្ធនាការលើបញ្ហាសិទ្ធិមនុស្ស និងសំណងសម្រាប់ពលករចំណាកស្រុកក្នុងប្រទេសកាតា បន្ទាប់ពី FIFA បានប្រាប់ក្រុមបាល់ទាត់ពិភពលោកឲ្យរក្សានយោបាយ និងការបង្រៀនអំពីសីលធម៌ចេញពីការប្រកួត។

ថ្នាក់ដឹកនាំរបស់ FIFA បានចេញលិខិតអង្វរឲ្យផ្តោតលើបាល់ទាត់ក្នុងសំបុត្របានបង្ហាញផ្តាច់មុខដោយ Sky News កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាត្រូវបានផ្ញើទៅកាន់ក្រុមផ្តាច់ព្រ័ត្រ World Cup ចំនួន ៣២ ក្រុម។ សមាគមបាល់ទាត់អង់គ្លេស និងវេលស៍ បានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយសហព័ន្ធអឺរ៉ុបចំនួន៨ផ្សេងទៀតជាផ្នែកមួយនៃក្រុមការងាររបស់ UEFA ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ ដោយនិយាយថា ពួកគេនឹងបន្តដាក់សម្ពាធលើបញ្ហាក្រៅទីលាន។

វាត្រូវបានប្រកាសរួចហើយថា ប្រធានក្រុមអង់គ្លេស Harry Kane នឹងពាក់ខ្សែដៃ OneLove នៅការប្រកួតបាល់ទាត់ពិភពលោក Qatar ទោះបីជា FIFA ហាមឃាត់ក៏ដោយ។ ពួកគេបានទទួលស្គាល់ការរីកចម្រើនរបស់ប្រទេសកាតាក្នុងការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ហើយនិយាយថា អ្នកគាំទ្រ LGBTQ+ នឹងត្រូវបានស្វាគមន៍ បើទោះបីជាទំនាក់ទំនងភេទដូចគ្នាត្រូវបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងប្រទេសឈូងសមុទ្រអភិរក្សនិយមក៏ដោយ។

ប៉ុន្តែប្រជាជាតិអឺរ៉ុបបាននិយាយថា យើងក៏ទទួលស្គាល់ថា គ្រប់ប្រទេសទាំងអស់មានបញ្ហា និងបញ្ហាប្រឈម ហើយយើងយល់ស្របជាមួយ FIFA ថាភាពចម្រុះគឺជាកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការឱបក្រសោបភាពចម្រុះ និងការអត់ឱនក៏មានន័យថាគាំទ្រសិទ្ធិមនុស្សផងដែរ។ សិទ្ធិមនុស្សមានលក្ខណៈជាសកល ហើយពួកគេអនុវត្តនៅគ្រប់ទីកន្លែង។
FIFA បានផ្ញើលិខិតនេះកាលពីសប្តាហ៍មុន ខណៈបណ្តាប្រទេសនៅអឺរ៉ុបកំពុងស្វែងរកការធានាកាលពីសប្តាហ៍មុនពី FIFA ថានឹងមានសំណងសម្រាប់ការស្លាប់របស់ពលករចំណាកស្រុកក្នុងប្រទេសកាតា។

ក្រុមការងាររបស់ UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FIFA បានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការផ្តល់ចម្លើយជាក់ស្តែងលើបញ្ហាទាំងនេះ មូលនិធិសំណងសម្រាប់ពលករចំណាកស្រុក និងគោលគំនិតនៃមជ្ឈមណ្ឌលពលករចំណាកស្រុកនឹងត្រូវបង្កើតនៅទីក្រុងដូហា ហើយយើងនឹងបន្តជំរុញ ទាំងនេះនឹងត្រូវបញ្ជូន៕ ដោយ៖លី ភីលីព

Most Popular

To Top