យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមហ៊ុន Energean ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានប្រកាសកាលពីថ្ងៃចន្ទថា បានរកឃើញឧស្ម័នធម្មជាតិ ដែលមានប្រមាណ១៣ ពាន់លានម៉ែត្រគូប នៅក្នុងពេលរុករកមួយ នៅសមុទ្រមេឌីទែរ៉ានេ នៅឆ្នេរភាគខាងជើង នៃប្រទេសអ៊ីស្រាអ៊ែល ។
លើសពីនេះ ការរកឃើញពីអណ្តូងប្រេង Zeus ដែលជាកន្លែងរុករកដំបូង ដែលគេប៉ាន់ប្រមាណថា អាចមានចន្លោះពី១០និង១២ពាន់ម៉ែត្រគូប ។ តាមការវិភាគនៅអណ្តូងចុងក្រោយបង្អស់ក៏បានបង្ហាញថា មានការកើនឡើងពីអ្វីដែលបានវិនិច្ឆ័យ សម្រាប់ការរុករក នៅអណ្តូងប្រេង Athena ពី៨ពាន់លានម៉ែត្រគូបដល់១១,៧៥ពាន់លានម៉ែត្រគូប ។ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយដូច្នេះ ។
យោងតាមសេចក្តីប្រកាស បានដាក់ថា លទ្ធផលថ្មីបានមកពីអណ្តូងប្រេង Zeus និង Athena ដែលផ្តល់ដោយក្រុមហ៊ុន Energean ដែលមានទំនុកចិត្តថា នឹងកើនឡើងថែមទៀតច្រើន និងជាតំបន់ពាណិជ្ជកម្មភាព វូបនីយកម្ម ហើយវាបង្ហាញពីការ អភិវឌ្ឍន៍នាពេលបច្ចុប្បន្ន សម្រាប់គម្រោងការអភិវឌ្ឍន៍ នៅតំបន់រុករក ។
គេបានដឹងថា កាលពីចុងខែតុលា ក្រុមហ៊ុន Energean បានចាប់ផ្តើមផលិតកម្ម នៅជិត Karish បន្ទាប់ពីទទួលបានការ អនុម័តពីរដ្ឋាភិបាលអីស្រាអែល ៕