កីឡា

Arteta ទទួលស្គាល់ ពីកង្វះខាតក្រោយ ចាញ់ Brighton យប់មិញ

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើការផ្លាស់ប្តូរកីឡាករ ដល់ទៅ១០នាក់ នៅក្នុងក្រុមដែលធ្លាប់ប្រកួត យកឈ្នះ Chelsea ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃអាទិត្យ ប៉ុន្តែបែរជាទទួលបានបរាជ័យ ទៅលើក្រុម Brighton វិញក្នុងលទ្ធផល៣ទល់នឹង១។

លទ្ធផលនេះបានធ្វើឲ្យលោក Arteta បានទទួលស្គាល់ថា កូនក្រុមរបស់ Arsenal ពិតជានៅមានកម្រិត បន្ទាប់ពីឈុតធំដែលនេះមានន័យថា លោកនឹងត្រូវចាំបាច់សម្លឹងមើលឱកាស នាពេលខាងមុខក្នុងខែមករានេះ ជាមិនខានដើម្បីពិនិត្យមើល ឱកាសបន្ថែមកម្លាំង។

ការប្រកួតក្នុងពានរង្វាន់ Carabao Cup ចាញ់ក្រុម Brighton បានធ្វើឲ្យ លោក Arteta នឹងចាំបាច់ធ្វើការកែប្រែទំរង់ លេងរបស់ក្រុមឡើងវិញ ជាពិសេសនៅក្នុងខែមករា ដែលនឹងឈាន ចូលមកដល់ឆាប់ៗទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top