បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងប្រធានាធិបតីអាមេរិកលោក Joe Biden ដែលកំពុងបំពេញទស្សនកិច្ច នៅអេហ្ស៊ីប បាននាំគ្នាបើកកិច្ចពិភាក្សាដោយផ្ទាល់ លើប្រធានបទបញ្ហា ក្នុងតំបន់និងបញ្ហាជាច្រើនទៀត នៅក្រៅតំបន់ផងដែរ។
ជាផ្នែកមួយនៃកិច្ចប្រជុំកំពូល ស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុលើកទី២៧ COP27 ដែលប្រព្រឹត្តនៅក្នុងប្រទេសអេហ្ស៊ិបនោះមេដឹកនាំទាំងពីរបាននាំគ្នាធ្វើការពិភាក្សាផងដែរ អំពីបញ្ហារវាងអ៊ុយក្រែននិងរុស្សី ជាពិសេសការវិវត្តទៅ នៃប្រទេសលីប៊ីយេមែនិងប្រទេសស៊ីរីផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរលោក Sisi ក៏បានលើកឡើងនិងសង្កត់ធ្ងន់ ទៅលើការឈានទៅដល់ ដំណោះស្រាយនយោបាយ សម្រាប់វិបត្តិទាំងនេះ និងបញ្ចប់ទៅនៃសកម្មភាពកើនឡើង នៃវត្តមានរបស់ទាហានស៊ីឈ្នួលបរទេស និងកងជីវពលក្នុងតំបន់ និងជាពិសេសបញ្ហាប៉ាឡេស្ទីន។
ជាការឆ្លើយតបលោក Biden បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំរបស់ប្រទេសអេហ្ស៊ីបកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពភេវរកម្ម ដោយក្នុងនោះអាមេរិកបានប្តេជ្ញាចិត្ត និងនៅតែបន្តជួយគាំទ្រដល់រដ្ឋាភិបាលអេហ្ស៊ីប នៅក្នុងកិច្ចការងារទាំងនេះ៕ ប្រែសម្រួល៖ស៊ុនលី