ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងលើកទឹកចិត្តអតិថិជន របស់ខ្លួនឱ្យចូលរួមគាំទ្រ ក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈយុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” របស់សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» ដែលត្រូវបានគេមើលឃើញថា ជាការត់រៃអង្គាសថវិកា ដ៏ល្បីមួយពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។
កាលពីខែមុន ក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគថវិកា 10,000 ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះបើកសម្រាប់ការបរិច្ចាគរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមវិភាគទានចំនួន ១ម៉ឺនដុល្លារផងដែរដល់យុទ្ធនាការ “រត់ជាមួយសាយ” ដែលបានរៃអង្គាសប្រាក់ចំនួន ៥សែនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនោះ លោក សាយ បានរត់ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។
និយាយអំពី “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” លោក សាយ បានថ្លែងថា៖ «ជំងឺមហារីកគឺជាជំងឺដ៏គួរឱ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារកម្ពុជាជាច្រើន។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានលទ្ធភាព សូមជួយបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយយើងដោះស្រាយបញ្ហានេះក្នុងនាមកុមារទាំងអស់។ ការបរិច្ចាគទាំងអស់នឹងចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យដោយផ្ទាល់»។
សម្រាប់យុទ្ធនាការ “រត់ជាមួយសាយ” ឆ្នាំ២០២២ នេះ លោក សាយ មានគោលបំណងរៃអង្គាសប្រាក់ឱ្យបាន ១សែនដុល្លារដើម្បីជួយមន្ទីរពេទ្យនេះ។ យុទ្ធនាការនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យសាធារណជនបន្តបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ បើទោះបីជាគាត់បានបញ្ចប់ការរត់របស់គាត់ក៏ដោយ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ យើងជឿជាក់លើការបង្កើនការយល់ដឹងឲ្យកាន់តែរឹងមាំ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជាដែលត្រូវការជំនួយ។ លោកSai គឺជាគំរូមួយរូបដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុដ៏ល្អ ហើយក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការចាប់ដៃគូជាមួយគាត់ និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តគោលដៅដ៏គួរឱ្យកោតសរសើរនេះ។។ យើងនៅក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយដែលអាចចូលរួមចំណែកក្នុងបុព្វហេតុដ៏មានតម្លៃនេះ ហើយយើងបានធ្វើឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង ក្នុងការចូលរូមបរិច្ឆាគតាមលទ្ធភាពដែលពួកគេមានដោយប្រើប្រាស់លេខកូដរបស់យើង»។
បន្ថែមពីលើការបរិច្ចាគរបស់ខ្លួន ក្រុមហ៊ុន Smart Axiata ក៏កំពុងលើកទឹកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ឱ្យចូលរួមបរិច្ចាគដោយប្រើលេខកូដដូចខាងក្រោម៖
បរិច្ចាគ ៥០សេន ចុច 174550#
បរិច្ចាគ ១ដុល្លារ ចុច 1745100#
បរិច្ចាគ ២ដុល្លារ ចុច 1745200#
បរិច្ចាគ ៥ដុល្លារ ចុច 1745500#
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា៖ «ពួកយើងនៅមន្ទីរពេទ្យកុមារអង្គរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រុមហ៊ុន Smart Axiata ហើយក៏សូមថ្លែងអំណរគុណផងដែរដល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata។ ជំងឺមហារីកគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារក៏ដូចជាមនុស្សពេញវ័យ។ ជំងឺនេះទាមទារនូវបច្ចេកទេសស្មុគស្មាញ រួមទាំងការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយឡាស៊ែរ ការចាក់បង្កកជាលិកា និងការគ្រប់គ្រងការឈឺចាប់ ដែលទាំងអស់នេះអាចចំណាយប្រាក់ច្រើន។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ ដើម្បីធានាថាកុមារ កម្ពុជាទាំងអស់ដែលមានជំងឺមហារីក មិនថាអ្នកមាន ឬអ្នកក្រ អាចទទួលបានការព្យាបាលដែលពួកគេត្រូវការ»។
យុទ្ធនាការ “រត់ជាមួយសាយ”ក៏បានបំផុសគំនិតអ្នកបង្កើតមាតិការនិងបញ្ចេញមតិលើអ៊ីនធឺណិត(KOL)របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khmera មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។
Sopheareach Vee បាននិយាយថា “សាយ មានភាពក្លាហានក្នុងការរត់ពីភ្នំពេញទៅសៀមរាប។ គាត់បំផុសគំនិតខ្ញុំឲ្យចេះជួយមនុស្សដែលខ្វះខាត។ គាត់បានរត់ទៅជួយសង្គ្រោះកុមារពីជំងឺមហារីក។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ហើយខ្ញុំប្ដេជ្ញាថានឹងផ្តល់ឲ្យសង្គមវិញដូចដែល សាយ ធ្វើ»។
លោក សាយ ក៏ថ្លែងអំណរគុណដល់យុវជន និងអ្នករត់ផ្សេងទៀតផងដែរដែលបានចូលរូមរត់ជាមួយគាត់ ដើម្បីផ្សព្វផ្សាយបុព្វហេតុនៃការរៃអង្គាសថវិកានេះ។ ការរត់របស់លោក សាយ ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបបានចំណាយពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
លោក សាយ បានបន្ថែមថា៖ «វាពិតជាល្អណាស់ដែលឃើញក្រុមហ៊ុនធំៗនៅកម្ពុជាដូចជាក្រុមហ៊ុន Smart Axiata គាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមដូចជាយុទ្ធនាការរបស់ខ្ញុំ ដែលជួយឱ្យប្រជាជនកម្ពុជាមានឱកាសជួយដល់អ្នកដែលមិនសូវមានសំណាងដូចខ្លួន ជាពិសេសកុមារ»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ
www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
-ចប់-
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!