ការធ្វើដំណើររបស់ក្រុមជម្រើសជាតិប៉ូឡូញ បានក្លាយទៅជាប្រធានបទមួយ គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលការធ្វើដំណើរ តាមយន្តហោះរបស់ខ្លួន គឺធ្វើឡើងដោយមានការចូលរួមនាំផ្លូវពីសំណាក់ យន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងផងដែរ។
ការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងត្រូវចាប់ផ្តើមធ្វើឡើង នៅថ្ងៃអាទិត្យក្នុងនោះម្ចាស់ផ្ទះកាតា នឹងត្រូវប្រកួតជាមួយនឹងជម្រើសជាតិ នៃប្រទេសសេនាហ្គាល់ផង ខណៈដែលប្រទេសស្ទើរតែទាំងអស់ ហើយដែលបានធ្វើដំណើរ ទៅដល់ប្រទេសកាតា។
បញ្ហាវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ នៅក្នុងប្រទេសប៉ូឡូញ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានក្លាយទៅជាមូលហេតុចាំបាច់សំខាន់បំផុត ដែលនាំឲ្យមានការសម្រេចចិត្ត ធ្វើការការពារក្បួនធ្វើដំណើរ របស់ក្រុមជម្រើសជាតិប៉ូឡូញដូចនេះ។
គួរឲ្យដឹងដែរថាប៉ូឡូញ ស្ថិតនៅក្នុងក្រុមប្រកួត ជាមួយនឹងប្រទេសមិកស៊ិកូ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអាហ្សង់ទីនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី