ផ្សេងៗ

គ្រាប់រ៉ុក្កែត ដឹកជញ្ជូនឥន្ធនៈ រឹងថ្មីរបស់ប្រទេសចិន បានបាញ់បង្ហោះជាផ្លូវការហើយ

ចិន៖ នេះបើយោងតាមក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា Kuaizhou 11 ជាគំរូរ៉ុក្កែតដឹកជញ្ជូនថ្មីបំផុតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Aerospace Science and Industry Corp បានបញ្ចប់ការហោះហើរដោយជោគជ័យលើកដំបូងរបស់ខ្លួនដោយបានលើកផ្កាយរណបពិសោធន៍មួយទៅកាន់ទីអវកាស ។


CASIC ជាអ្នកម៉ៅការអវកាសដ៏សំខាន់មួយរបស់ប្រទេសបាននិយាយថា គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ៩ និង ១៥ នាទីព្រឹកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យនៃប្រទេសចិន ហើយភ្លាមៗនោះបានដាក់ពង្រាយ Xingyun Transport VDES Experimental Satellite ដែលមានភារកិច្ចបង្ហាញពីបច្ចេកវិទ្យាប្រព័ន្ធផ្លាស់ប្តូរទិន្នន័យប្រេកង់ខ្ពស់ទៅក្នុងគន្លងបានកំណត់ជាមុនរបស់វា។


បើយោងតាមលោក Liang Jiqiu ជាប្រធានអ្នករចនារ៉ុក្កែតបានឲ្យដឹងថា Kuaizhou 11 មានកម្ពស់ ២៥ ម៉ែត្រ និងមានអង្កត់ផ្ចិត ២.២ ម៉ែត្រជាមួយនឹងទម្ងន់៧៨8 តោន គ្រាប់រ៉ុក្កែតអាចដាក់បន្ទុកទម្ងន់ ១ តោនទៅក្នុងគន្លងព្រះអាទិត្យមានរយៈកម្ពស់ ៧០០ គីឡូម៉ែត្រ ឬយានអវកាសទម្ងន់ ១.៥ តោនចូលទៅក្នុងគន្លងផែនដីទាបធម្មតា។
Kuaizhou 11 មានសមត្ថភាព និងបច្ចេកវិជ្ជាលំដាប់ពិភពលោក។ វាអាចត្រូវបានផលិតក្នុងទ្រង់ទ្រាយធំ និងអាចប្រើប្រាស់បានក្នុងរយៈពេលខ្លី និងវានឹងជួយឲ្យក្រុមហ៊ុនផ្កាយរណបបង្កើតបណ្តាញផ្អែកលើអវកាសរបស់ពួកគេក្នុងរយៈពេលដ៏ខ្លី ។ លោក Liang បានកត់សម្គាល់ថា សមត្ថភាពដឹកជញ្ជូនរបស់ Kuaizhou 11 គឺ ៥ ដងនៃយន្តហោះជំនាន់មុនរបស់វា – Kuaizhou 1A លោក Liang បានកត់សម្គាល់។


ការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ Kuaizhou 11 បានចាប់ផ្តើមកាលឆ្នាំ ២០១៥នៅ China Space Sanjiang Group នៅខេត្ត Hubei ជាសាខារបស់ CASIC ដែលមានឯកទេសខាងគ្រាប់រ៉ុក្កែតឥន្ធនៈរឹង៕
ដោយ៖លី ភីលីព

Most Popular

To Top