ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ គ្រងតំណែងជើងឯកឆ្នាំ២០២២ បន្ទាប់ពីក្រុមនេះដណ្តើម បានមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿងនៃការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
ក្នុងឱកាសពិធីបិទជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ផូ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងអភិឌ្ឍន៍ជនបទ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់ និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា យើងបានរកឃើញម្ចាស់ មេដាយ មាសចំនួន ២វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជនារី៖មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីនុច ខេត្តសៀមរាប មេដាយប្រាក់បានទៅលើកីឡាការិនី ឡៅ ពេជ្ររស្មី ក្រសួងសេដ្ឋកិច្ច និង មេដាយសំរិទ្ធបានទៅលើកីឡាការិនី ច័ន្ទ សុវណ្ណលីនណា ខេត្តសៀមរាប ។
វិញ្ញាសាវាយគូបុរស៖មេដាយមាសបានទៅលើកីឡាករ ឡុង សំនៀង និងកីឡាករ ឱ សារិទ្ធ ក្រសួងការពារជាតិ មេដាយប្រាក់បាន ទៅលើកីឡាករ ឃ្លាំង ពន្លក និងកីឡាករ អ៊ិត ប៊ុនធា ក្រសួងការពារជាតិ និង មេដាយសំរិទ្ធបានទៅ លើកីឡាករ យឿន សុធឿន និងកីឡាករ ទេព ទីម៉ូធី ខេត្តកណ្តាល។
វិញ្ញាសាវាយគូបុរស៖មេដាយមាសបានទៅលើកីឡាករ ឡុង សំនៀង ក្រសួងការពារជាតិ មេដាយប្រាក់បានទៅ លើកីឡាករ ឃ្លាំង ពន្លក ក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានទៅលើកីឡាករ កីឡាករ ទេព ទីម៉ូធី ខេត្តកណ្តាល។ វិញ្ញាសាវាយគូនារី៖មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីនុច និងកីឡាការិនីញ៉ែម សុភ័ក្រ្ត ខេត្តសៀមរាប មេដាយប្រាក់បានទៅលើកីឡាការិនី ឡៅ ពេជ្ររស្មី និងកីឡាការិនី សឿម កក្កដា ក្រសួងសេដ្ឋកិច្ច និង មេដាយសំរិទ្ធបាន ទៅលើកីឡាការិនី ច័ន្ទ សុវណ្ណលីនណា និងកីឡាការិនី ដាន់ រ៉ាន់ ខេត្តសៀមរាប។
ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ កីឡាករ-កីឡារិនីមានចូលរួមចំនួន៤៩នាក់ មកពីក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ខេត្តព្រៈវិហារ ក្លិបកីឡាវាយកូនបាល់ខេត្តកណ្តាល ក្លិបកីឡាវាយកូនបាល់សេដ្ឋកិច្ច ក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិ និងក្លិបកីឡាវាយកូនបាល់ឌីវិនកូ។ ឆ្នាំនេះសហព័ន្ធបានដាក់៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូនារី៕
ដោយ៖លី ភីលីព