(ភ្នំពេញ)ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២៖ សណ្ឋាគារ បៃតង កម្ពុជា ជាសណ្ឋាគារដ៏ស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរចនា និងតុបតែងនៅជុំវិញជ្រុងនីមួយៗ ពោរពេញទៅដោយរុក្ខជាតិខៀវស្រងាត់ ធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយគួរឱ្យចង់រស់នៅ ត្រូវបានលើកកម្ពស់តាមរយៈការបំពាក់បន្ថែមគ្រឿងបរិក្ខាអេឡិចត្រូនិក Samsung AirDresser ដ៏មានគុណភាពខ្ពស់បំផុតចាប់ពីពេលនេះតទៅ។
ពិសេសមានតែសណ្ឋាគារ បៃតង កម្ពុជា តែមួយគត់ដែលបានបំពាក់នូវគ្រឿងអេឡិចត្រូនិកដ៏ទំនើបបំផុតរបស់សាមសុង គឺទូចំហុយសម្លាប់មេរោគ និងថែរក្សាសម្លៀកបំពាក់ (Samsung AirDresser) ដែលនេះគឺជាការខិតខំរបស់សណ្ឋាគារដើម្បីលើកកម្ពស់ និង បង្កើនផាសុកភាព និងមានសុខភាពល្អសម្រាប់អតិថិជនភ្ងៀវជាតិ និងអន្តរជាតិទាំងអស់ដែលមកស្នាក់នៅសណ្ឋាគារ បៃតង កម្ពុជា មួយកម្រិតទៀត។ ទូចំហុយសម្លាប់មេរោគ និងថែរក្សាសម្លៀកបំពាក់ (Samsung AirDresser) មានតួនាទីបំបាត់ក្លិនលើសម្លៀកបំពាក់ សម្អាតនិងកម្ចាត់មេរោគដែលជាប់តាមសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់លោកអ្នកកាន់តែមានផាសុកភាពរាល់ថ្ងៃ។
ទូចំហុយ និងថែរក្សាសម្លៀកបំពាក់សាមសុង AirDresser មានមុខងារដ៏សំខាន់ក្នុងការសម្លាប់មេរោគតោងជាប់នឹងសម្លៀកបំពាក់បានដល់ទៅ 99.90% ព្រមទាំងមានសមត្ថភាពពន្លាសម្លៀកបំពាក់ឱ្យរលាដូចអ៊ុតអញ្ចឹង និងធ្វើឱ្យសម្លៀកបំពាក់នៅថ្មីស្អាតបំផុតជាមួយមុនងារ Jet Steam។ Deodorizing Filter ជំនាញក្នុងការបំបាត់ក្លិនដែលជាប់លើសម្លៀកបំពាក់ ។ Heatpump Drying ជាបច្ចេកវិទ្យាសម្ងួតជាមួយសីតុណ្ហភាពខ្យល់ក្តៅល្អបំផុតដល់សម្លៀកបំពាក់ ដោយមិនធ្វើឲ្យខូចដល់គុណភាពសម្លៀកបំពាក់។ យើងអាចប្រើប្រាស់ SmartThing ដើម្បីបញ្ជាការប្រើប្រាស់ពីចម្ងាយព្រមទាំងអាចរើសមុខងារជាច្រើនជម្រើសឱ្យសមស្របទៅតាមសាច់ក្រណាត់សម្លៀកបំពាក់ផងដែរ។
ទូចំហុយ និងថែរក្សាសម្លៀកបំពាក់សាមសុង AirDresser គឺជាគុណតម្លៃបន្ថែម ដែលសណ្ឋាគារបៃតងនាំមកជូនដល់ភ្ញៀវរបស់ខ្លូន។ ដូច្នេះអតិថិជនអាចទទួលបានកន្លែងស្នាក់នៅដែលមានលក្ខណៈបែបធម្មជាតិ ព្រមទាំងផ្ដល់នូវផាសុកភាពខ្ពស់នៅសណ្ឋាគារ បៃតង កម្ពុជា។
អំពី Baitong Hotel:
ការស្នាក់នៅប្រកបដោយភាពទាន់សម័យ ឯកជនភាព និងមានផាសុកភាពខ្ពស់ ជាមួយ សណ្ឋាគារ បៃតង កម្ពុជា
ទំនាក់ទំនងតាម: www.baitonghotel.asia/offers
ព័ត៌មានបន្ថែម:
Messenger: m.me/baitonghotel.asia
លេខទូរស័ព្ទ: 023 223 838
គេហទំព័រ: www.baitonghotel.asia/
អាសយដ្ឋាន: No.10, Street 282, BKK1
maps.app.goo.gl/qmQZEVbyLUpMynsFA